រឿងកំប្លែងខ្មែរ







វគ្គ​ទុំ​​ទាវ 2011 «ឈ្លោះ​គ្នា​ព្រោះ​​ Facebook និង ត្រូវ​ចោរ​ប្លន់​»

កាល​ពី​ឆ្នាំ 2010 កន្លង​ទៅ​នេះ​ឈុត​ឆាក​ទុំ​ទាវ ​ កម្សត់​ព្រាត់​ប្រាស់ មាន​ស្នេហា ស្នេហ៍​
កើត​ហឺត ​កើត​ខ្យល់។ ​ក្រោយ​មក​ក៏​បាន​ជួប​ជុំ​គ្នា​វិញ​​​។ នាយ​ទុំ និង​នាង​ទាវ​ក៏​បាន​ជួប​ជុំ​គ្នា​វិញ​ តែ​​ពេល​​ឈាន​ចូល​ដល់​ឆ្នាំ 2011 ដែល​ជា​សម័យ​មាន​​បច្ចេកវិទ្យា​ទំនើបៗ​​ ​​! បញ្ហា​នេះ​ក៏​បាន​កើត​ជា​ជម្លោះ​​ដល់​គូរ​ស្នេហា​​ ទុំ​និង​ទាវ​​។ ​​

​ទុំ​និង​ទាវ ចាប់​ផ្ដើម​ឈ្លោះ​គ្នា​ព្រោះ នាយ​ទុំ​លួច​មាន​ស្រី​ ដែល​ញែ​គ្នា​​តាម​ Facebook នាង​​ទាវ​​បាន​ដឹង​រឿង​នេះ​ ក៏​ទៅ​រក​រឿង​នាយ​ទុំ​ថា ហេតុ​អី​ក៏​ខ្ញុំ​ឃើញ​បង​ឯង​លេង​ Facebook រាល់​ថ្ងៃ​ចឹង​? ម្ងៃៗ​ឃើញ​តែ​ដើរ​ Add Friend រហូត…?​ នាយ​ទុំ​បាន​ដោះ​សារ​វិញ៖ បង​គ្រាន់​តែ Comment លេងៗ​ជាមួយ​គេ​ប៉ុណ្ណោះ​ អូន​កុំ​ភ័យ​អី​ បង​មិន​មែន​ផ្ដើម​​លេង​ហ្វេស​​ប៊ុក​ផ្ដើម​មាន​ស្នេហា ​ដូច​ព្រាប​សុវត្ថិ​ឯណា​? វា​គ្រាន់តែ​ជា​ការ​កម្សាន្ត​ទេ​…​។ មួយ​រយៈ​ក្រោយ​មក​ទុំ​បាន​លួច​ស្រលាញ់​អ្នក​ផ្សេង​ ហើយ​នាង​​ទាវ​បាន​ដឹង ក៏​​ឈ្លោះ​គ្នា​ហើយ​ប្ដឹង​ផ្ដល់​ឡើង​តុលាការ​។ ពេល​ចូល​ដល់​សាលា​ក្ដី​៖

តុលាការ៖​ មើល៍! តើ​សាច់​រឿង​វា​យ៉ាង​មេច? ហេតុ​អី​បាន​ជា​ប្ដឹង​ផ្ដល់​គ្នា​ចឹង?

នាង​ទាវ​៖ ចាស! មក​ពី​ប្ដី​​​ខ្ញុំ​គឺ​នាយ​ទុំ​ហ្នឹង លួច​មាន​ស្រី ញែ​គ្នា​ក្នុង Facebook ហើយ​​ឃើញ​ដាក់​ថា នៅ​ Single ទៀត​ផង​។

​តុលាការ៖ …..? (​ធ្វើ​មុខ​ជ្រួញ​ចិញ្ចើម​ ហើយ​មើល​មុខ​នាង​ទាវ)

នាង​ទាវ៖ ស្រី​ម្នាក់​ហ្នុង សាច់​ ស ស្អាត​ភ្នែក​ស្អាត រាង​ឡូយ​ដូច​កូរ៉េ​ ចឹង!

តុលាការ៖ (​ភ្ញាក់​ព្រឺត) វ៉ូវ…? ហើយ​មេច​ទៀត?

នាង​ទាវ៖ ស្រី​ហ្នុង​វា​មក​ដណ្ដើម បង​ទុំ​ពី​ខ្ញុំ! ពេល​នេះ​ខ្ញុំ​ចង់​លែង​លះ​ជាមួយ​ បង​ទុំ​ហើយ​ព្រោះ​បង​ទុំ ​ក្បាល​ខូច​លួច​មាន​ស្រី​ ដើរ​ប្រាប់​គេ​ឯង​ថា នៅ​ Single។

តុលាការ៖ យី…? ហើយ​ចុះ នាង​ទាវ​ឯង​​មេច​ក៏​កុហក​​ខ្ញុំ​ចឹង ក្រែង​​លើក​មុន​ឃើញ Chat ជាមួយ​ខ្ញុំ​ហើយ​​ប្រាប់​ថា​នៅ​លីវ​នោះ​អី? ហើយ​អាឡូវ​មេច​ក៏​សុខៗ​ស្រាប់​តែ​មាន​ប្ដី​ចឹង? តែ​ណ្ហើយ​ខ្ចិល​និយាយ​ច្រើន បើ​ចង់​លែង​លះ​ក៏​បាន​ដែរ ចែក​ទ្រព្យ​សម្បត្តិ​គ្នា​ទៅ​។

នាង​ទាវ និង​នាយ​ទុំ​បាន​មក​ធនាគារ​ចែក​ទ្រព្យ​សម្បត្តិ​គ្នា ពេល​ចេញ​មក​វិញ​ក៏​ស្រាប់​តែ​ជួប​នឹង​​ក្រុម​ចោរ​មាន​គ្នា​២​នាក់ ដែល​ជា​ចោរ​ខ្ទើយ​..។​

ចោរ​ទី​១៖ និយាយ​បែប​ម្ញែកៗ​ថា នែ៎…..! ខ្ញុំ​នេះ​ណា៎….​គឺ​ជា…​ចោរ……..​ឆាប់​អោយ​លុយ​ភ្លាម..​ម៉ោ!

ចោរ​ទី​២៖ អ៊ូយ…​ម្នាក់​នេះ​ឈ្មោះ​ទុំ​មែន​ទេ?​ មើល​មុខ​ដូច​ជា Cute ដល់​ហើយ..​ន៎..? ខ្ញុំ​មិន​ចង់​បាន​លុយ​ទេ ចា៎៎! ចង់​បាន​ខ្លួន​ប្រាណ​ប្រុស​ម្នាក់​នេះ​វិញ…!

ចោរ​ទី​១៖ នែ៎៎​មី​នាង! មី​ខ្ទើយ​អត់​ជាតិ…​ពួក​យើង​មក​ប្លន់​លុយ…​មិន​មែន មក​ប្លន់​ប្រុស​ទេ​វើយ…​នាង​ឯង​​កុំ​អាស់ ពេក​មើល៍…?

នាង​ទាវ​តប៖ ណែ! មី​នាង​ចោរ​ខ្ទើយ​១​ពាន់​ជាតិ មេច​ក៏​មក​​ប្លន់​ខ្ញុំ​ចឹង? ប្រយ័ត្ន​ខ្ញុំ​អោយ​ឆ្កែ​ខាំ នាង​ឯង​អា​ឡូវ​ហ្នឹង!

ឆ្កែ​ក៏​ព្រុស​​ដាក់​ចោរ៖ (​ព្រុស​សំលេង​តិចៗ អូស​​អន្លាយ..) វូស….. !វូស….. ! វូស……!

ចោរ​ទាំង​​២​នាក់​នាំ​គ្នា​ស្រែក​ទាំង​អស់​សំណើច៖ ហស់ ហស់ ហស់! ហ៎….​ឆ្កែ​នេះ​ក៏​ជា​​ឆ្កែ​ខ្ទើយ​​ដែរ​ន៎៎?

(ដក​ស្រង់​រឿង​ខ្លះ​ៗ​មក​ពី​គេ យក​មក​កែ​ប្រែ​! ចង់​ដាក់​ឈ្មោះ​ម្ចាស់​ដើមដែរ ​តែ​មិន​ស្គាល់​មុខ! )

««««««««««ស្លេះ​ត្រឹម​នេះ​សិន! នៅ​មាន​វគ្គ​បន្ត!​​»»»»»»»»»»»

វគ្គ​ទុំ​ទាវមក​រស់​នៅ​ភ្នំពេញ

នៅ​ក្នុង​រឿង​ទុំ​ទាវ​ភាគមុន​អ្នក​រាល់​គ្នា​បាន​ដឹង​ខ្លះ​ៗ​ទៅ​ហើយ​អំពី​ជម្លោះ​រវាង យាយ​ផាន់ និង​យាយ​ទុំ ដោយ​នៅ​គ្រា​ហ្នុង​នាយ​ទុំ បាន​ខឹង​ចំពោះ ​យាយ​ផាន់​ដែល មើល​​ងាវ គាត់​ ហើយ​នាយ​ទុំ​បាន បង្ហាញ​អំពី សមសភាព​ពិត​របស់​គាត់​ថា គាត់​មិន​​មែន​ក្រ ឡើយ​ព្រោះ​គាត់​មាន​លុយ​ដាក់​ក្នុង​ធនាការ អេអិន​ហ្សិត រ៉ូយ៉ាល់​​ដោយ​សារ​​ដី​ឡើង​ថ្លៃ​ទៀត​ផង។

ដូច​នេះ​​វគ្គ​នេះ លោក​អ្នក​នឹង​បាន​ដឹង​អំពី ជីវិត​រស់​នៅ​បន្ទាប់​​ពី​នាយ​ទុំ​បាន​​​កសាង​ជីវិត​ស្នេហា​ជា​មួយ នាង​ទាវ។ ឥឡូវ​នេះ​ ទុំ​បាន​ដឹក​ដៃ​នាង​ទាវទៅ​រស់​នៅ​តាម​ជនបទ​​ ហើយ​​​មួយ​រយៈ​ក្រោយ​មក នាយ​ទុំ​បាន​ប្រាប់​​នាង​ទាវ​ថា៖

អូន​អ្ហើយ សម័យ​នេះ​ជា​សម័យ​ទំនើប! យើង​គួ​តែ​ទៅ​រស់​នៅ​អំពេញ​វិញ​អ្ហី? នាង​ទាវបាន​តប​ ចាស! បង​ពិត​ជា​ត្រឹម​ត្រូវ​ណាស់ អូន​ក៏​គិត​បែប​ហ្នឹង​ដែរ ហាន់នី! គ្រាន់​តែស្ដាប់​ពាក្យ​នេះ​ទុំ​ឆ្ងល់​ក៏​​សួរ​វិញ​ម្ដង​ទៀត​ អ្ហាក? អូន​អែង​ចេះ​ពាក្យ​ហាន់នី​ដែរ? ទាវ​ប្រាប់​ថា សម័យ​នេះ​កុំព្យូទ័រ​ដើរ​ពេញ​ដី​ទៅ​ហើយរឿង​អី​មិន​ចេះ​នោះ?

បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា​មួយ​បន្ទុះ​ក្រោយ​មក​ពួក​គេ​ក៏​បាន​សម្រេច​ចិត្ត​ថា នឹង​វេច​សំពាយ​ទៅ​រស់​នៅ​ក្នុង​ទី​ក្រុង​ដែល​ពេញ​ទៅ​ដោយ​ សោភ័ណភាព​នេះ​។

ប៉ុន្តែ​ពេល​ដែល​ពួក​បាន​​មក​ដល់​ទី​ក្រុង​ភ្លាម អ្វី​ៗ​គ្រប់​យ៉ាង​បាន​ក្លាយ​ទៅ​ជា ថ្មី​ទាំង​អស់​សម្រាប់​ពួក​គេ…! ដោយ​សារ​តែ ការ​ស់​នៅ​ក្នុង​ទី​ក្រុង​សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​ភាព​ទាន់​សម័យ​ និង​ជំណេះ​ដឹង​ខ្លះ​ៗ​ដើម្បី​​ឲ្យ​បាន​ដូច​គេ​ដូច​ឯង​ក្នុង​សង្គម​ទំនើប ដូច​នេះ ទុំ និង​ទាវ បាន​សម្រេច​ចិត្ត​ទៅ​រៀន​ភាសា​អង់គ្លេស។

ប៉ុន្មាន​ខែ​ក្រោយ​មក ពួក​បាន​ចេះ​ភាសា​អង់គ្លេស​ខ្លះ​ៗ មាន​ពេល​មួយ​ពួក​គេ បាន​ហាត់​សម និយាយ​អង់គ្លេស​ដាក់​គ្នា​ នាយ​ទុំ​បាន​សួរ​ទៅ​កាន់​នាង​ទាវថា

ទុំ៖ ហៅ អា យូ​ ធូ ដេ?

ទាវ៖ អែម ហ្វាញ សែង ឃ្យូ

ទុំ៖ do you see by what? (ស៊ី បាយ​វត្ត )

ទាវ៖ Yes… if i have i see man..? (​ហេវ ស៊ី មែន​ទែន)

ទុំ៖ Oh…. Really?

ទាវ៖ Yes, because i can’t see you have. (ខាន ស៊ី យូ គឺ ហេវ , ឃ្លាន)

ឈុត​ឆាក​នាយ​ទុំ និងនាង​​ទាវ បាន​ជួប​គ្នា

កាល​ពី​លើក​មុន​ខ្ញុំ​បាន​និពន្ធ​​ រឿង​ទុំ​​ទាវ Version ថ្មី ដែល​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​មិត្ត​អ្នក​អាន ​ដូច​នេះ​សូម​អស់​​លោក​​មិត្ត​អ្នក​អាន​ តាម​ដាន​សាច់​រឿង​វគ្គ​បន្ត​ដូច​តទៅ។
រូបថត របស់ នាងទាវ
បន្ទាប់​ពី​​នាយ​ទុំ​បាន​សម្រេច​ចិត្ត​​ចាក​ចេញ​ពី​ជីវិត​របស់ នាង​ទាវ នាយ​ទុំ​បាន​​គិត​ថា​​ប្រហែល​ជា​នាង​ទាវ​ស្រឡាញ់​ស្ដេច​នោះ​ហើយ​មើល​ទៅ​។ រីឯង​ ទាវ​វិញ​ក៏​​បាន​​គិត​ក្នុង​ចិត្ត​ថា ហេតុ​អី​ក៏​ បង​ទុំ គិត​ថា​ខ្ញុំ​ជា​មនុស្ស​បែប​នេះ​ទៅ​វិញ? តាម​ការ​ពិត​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គឺ​ព្រោះ​តែ មិន​ចង់​ឲ្យ​គេ​មក​រំខាន​បង​ទុំ​​តែ​ប៉ុណ្ណោះ មើល​អូន​ល្អ​ខ្លះ​ផង! បាន​ទេ​ស្រស់​ចរណៃ ក្នុង​ហរទ័យ… កុំ​គិត​អូន​នេះ សាមាន្យ…… ( ច្រៀង​ដោយ ខេមរៈ​ ស្រី​ពៅ)។ ​ស្នេហា​រវាង នាយ​ទុំ និង នាង​ទាវ​​​ បាន​ធ្វើ​ស្ដេច​មាន​ចិត្ត​អាណិត​ចំពោះ ក្ដី​ស្នេហា​ដ៏​សែន​ស្មោះស្ម័គ្រ​នេះ​។ ​ ស្ដេច​ក៏​ព្រម​ចុះ​ហត្ថលេខា ស៊ីញេ លិខិត​ស្នាម​ប្រគល់ នាង​ទាវ​ជូន​ដល់ នាយ​ទុំ​វិញ​! ។

ទុំ និង ទាវ​បាន​ទៅ​រស់​នៅ​សាង​សុភមង្គល​ជា​មួយ​គ្នា​​ ប៉ុន្តែ​​ម្ដាយ​របស់​​នាង​ទាវ ដែល​មាន​ឈ្មោះ​ថា យាយ​ផាន់ នៅ​តែ​តាម​ព្យាបាទ​ ទុំ​​និង​ទាវ ។ យាយ​ផាន់​ បាន​មក​អូស​ដៃ​នាង​ទាវ ចេញ​ពី​នាយ​ទុំ​ នៅ​គ្រា​ហ្នុង​​ នាយ​ទុំ​​បាន​អង្វរ​ដល់​យាយ​ផាន់៖

ឱ …. អ្នក​ម្ដាយ​​ក្មេក​ជា​ទី​​គោរព! ថ្វី​ដ្បិត​​តែ​ខ្ញុំ​គឺ​ជា​អ្នក​ក្រី​ក្រ​ក៏​ពិត​មែន ប៉ុន្តែ​ពួក​ខ្ញុំ​ទាំង​ពីរ​ ពិត​ជា​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះស្ម័គ្រ! ដូច​នេះ​តើ អាច​ផ្ដល់​ឱកាស ឱ្យ​យើង​​ទាំង​ពីរ​នាក់​ បាន​រស់​នៅ​ជា​មួយ​គ្នា​​ផង​បាន​ទេ ? និយាយ​មិន​ទាន់​បាន​ចប់​ស្រួល​ផង​ស្រាប់​តែ មាន​អ្នក​ជិត​ខាង ដែល​ឈរ​នៅ​ក្បែរ​នោះ បាន​ស្រែក​ប្រាប់​ទៅ​នាយ​ទុំ​ថា៖
រូបថត របស់ នាយទុំ
អា​ទុំ អើយ… អា​ទុំ បើ​ឯង​ស្រឡាញ់​នាង​ទាវ​​មែន​ ទាល់​តែ​ឯង​ហ្នឹងមាន ​ប្រាំ​ពាន់​ដុល្លារ​ដណ្ដឹង​កូន​គេ….! យាយ​ផាន់​និយាយ​តប​៖ ម្បាន​អ្ហេ…! ដាច់​ខាត​ត្រូវ​​តែ​នាង​ទាវ​​ទៅ​នៅ​ផ្ទះ​របស់​យើង​វិញ មិន​ឲ្យ​នៅ​ជាមួយ អា​ទុំ​ជា​ដាច់​ខាត។ ស្រាប់​តែ នាយ​ទុំ​​ខឹង​សម្បា​ រួច​​ក៏​ស្រែក​តប​ទៅ​យាយ​ផាន់​ភ្លាម​​ៗ​ថា៖ យ៊ី…?យាយ​ប៉ិ​កញ្ចាស់​នេះ​វ៉ើយ…? អញ​ខំ​អង្វរ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ព្រម​ស្ដាប់​ទៀត ? ចង់​ម៉េច​អាឡូវ​ហ្នឹង? នែ៎,, ​!ឃើញ​រូប​រាង​ខ្ញុំ​ចឹង ស្មាន​តែ​ខ្ញុំ​ហ្នឹង ក្រ​​រ ឡាហាម អ្ហ៎..? តាម​ពិត​ខ្ញុំ​ទើប​តែ​លក់​​ដី​ថ្មី​ថ្មោង ផ្ញើ​លុយ​នៅ​ធនាគារ អេអិនហ្សិត រ៉ូយាល់ ឯ​ណោះ ខែ​ក្រោយ ខ្ញុំ​នឹង​ធ្វើ វីហ្សា ទៅ​រស់​នៅ​​ ឯ​សាន់​ហ្រ្វាន់​ស៊ីស្កូ ឬ កាលីហ្វ័រ​ញ៊ែ ក្នុង​សហរដ្ឋ​អាមេរិក​ជាមួយ និង អូន​ទាវ​របស់​ខ្ញុំ​ហើយ…..។ យាយ​ផាន់​ខឹង​ពេក​ក៏​សន្លប់​បាត់​ស្មារតី​តែ​ម្ដង​! ។សូម​រង​ចាំ​ទស្សនា​ភាគ​បន្ត! ៕

រឿង​ទុំ​ទាវ​ថ្មី​សម័យ​ 2010

អ្នក​ទាំង​អស់​គ្នា​ភាគ​ច្រើន​បាន​ដឹង​អំពី​រឿង​នេះ ព្រោះ​ថា​ខ្ញុំ​បាន​យក​ទៅ​បង្ហាញ​ខ្លះៗ​នៅ​ក្នុង Facebook ហើយ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​​។ រឿង​នេះ​នឹង​ត្រូវ​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង និពន្ធ​ឡើង​ដោយ​ខ្ញុំ​បាទ ហើយ​បើ​សិន​ជា​ថត​បាន​ជា​ខ្សែ​ភាព​យន្ត​ច្បាស់​ជា​ត្រូវ​គប់​នឹង​ដុំ​ថ្ម​មិន​ខាន​ ហា​ហា​ហា។.

ដូច​អ្នក​បាន​​ដឹង​ស្រាប់​ហើយ​​គឺ ការ​ដែល​នាង​​ ​ទាវ បាន​​​ចាក​ចេញ​ទៅ​​​រស់​នៅ​ជា​មួយ​ស្ដេច​នោះ ហើយ​បាន​ធ្វើ​ឲ្យ​នាយ​ទុំ​ពិបាក​ចិត្ត​ធ្លាក់​ខ្លួន​ឈឺ ​ហើយ​​បើ​​តាម​ហេតុ​ការណ៍ និង​ឆាក​ជីវិត​ស្នេហា​រវាង​ទុំ​និង​ទាវ​ នោះ​យើង​បាន​ដឹង​ថា ក្នុង​ឆុត​មួយ​​នោះ​គឺ មាន​ស្ដេច​ ១​អង្គ​បាន មក​​ដណ្ដើម​នាង​ទាវ​ ពី នាយ​ទុំ​ ហើយ​ក្រោយ​មក​ទៀត នាយ​ទុំ​ក៏​បាន​ចូល​ទៅ​គាល់​ស្ដេច ហើយ​បាន​ច្រៀង​ចម្រៀង​​ឌឺដង ដាក់​ស្ដេច ហ្នុង​ទៀត​ផង តើ​លោក​អ្នក​មាន​បាន​ចាំ​ទេ​ថា ពេល​ហ្នុង​នាយ​ទុំ​ច្រៀង​បទ​អ្វី?

ពេល​នាយ​ទុំ​អង្គុយ​សម្លឹង​​មុខ នាង​ទាវ​គាត់​បាន​ច្រៀង​ថា អូន​ត្រូវ​ប្រាប់​គេ​ថា​​អូន​ជា​សង្សារ​បង ភ្លាម​ៗ​នោះ នាង​ទាវ​ ពិបាក​ចិត្ត​នឹង​ដោះ​ស្រាយ​ពេក ​ក៏​យំ​​សម្រក់​ទឹក​ភ្នែក ដាក់​នាយ​ទាវ​ រំពេច​នោះ ផង​ដែរ​ស្ដេច​​នោះ​ក៏​ខឹង និង​នាយ​ទុំ យ៉ាង​ខ្លាំង មិន​ត្រឹម​តែ ប៉ុណ្ណឹង​ទេ ស្ដេច​ថែម​ទាំង​បាន ជេ​ស្ដី នាយ​ទុំ ហើយ​ក្រោយ​មក​ទៀត​ ក៏​សម្រេច​ប្រគល់​នាង​ទាវ ទៅ​ឲ្យ​ទុំ​វិញ ហើយ​ស្ដេច​​ក៏​បាន​ច្រៀង ចម្រៀង​១​ប​ទ​ដែរ​គឺ អូន​ទៅ​ចុះ! ទៅ​ចុះ! ទៅ​ឲ្យ​ឆ្ងាយ! (​បទ​ ព្រាប សុវត្ថិ) ។

ពេល​ជួប​នឹង​ស្ថាន​ភាព​បែប​ហ្នឹង នាង​ទាវ ក៏​បាន​ច្រៀង​បទ​ចម្រៀង​បក​ទៅ​​វិញ​ថា I am Sorry ! នាយ​ទុំ ក៏​ហួស​ចិត្ត ហើយ​គិត​​ថា ប្រហែល​ជា​ នាង​ទាវ ឈប់​ស្រឡាញ់​គាត់​ហើយ​មើល​ទៅ ព្រោះ​នាង​ទុំ​បាន​រួម​រស់​ជាមួយ​ស្ដេច​បាត់​ទៅ​ហើយ ចំណែក​ ទុំ វិញ​គ្រាន់​តែ​ជា មនុស្ស​សាមញ្ញ​ គ្មាន​សមត្ថភាព​​​ផ្ដល់​អនាគត​ដល់​ ទាវ​ ឡើយ​ហេតុ​ដូច​នេះ នាយ​ទុំ​បាន​ត្រឹម​តែ​ពោល​ពាក្យ​មួយ​ម៉ាត់​ចុង​ក្រោយ​ថា Call មក​បង​ពេល​គេ​បោះ​បង់​អូន! ។

កំសាន្ត​រឿង​ខ្លី ដូរ៉ា​មិន​ចេះ​ខ្លា​ច​ខ្មោច

ដូរ៉ា គឺ​ជា​ក្មេង​ម្នាក់​ដែល​មិន​ដែល​អស់​សង្ឃឹម​ក្នុង​ជីវិត​នោះទេ ព្រោះ​ថា​វា​ជា​ក្មេង​ឆ្លាត​ហើយ​អត់​ចេះ​ខ្លាច​​អ្នក​ណា​ទេ សូម្បី​តែ​ខ្មោច​ក៏​វា​មិន​ខ្លាច​ដែរ។ តែ​ជា​អកុសល ដូរ៉ា​កើត​មក​ពិ​ការ​ភ្នែកទាំង​សង​ខាង មើល​អ្វី​មិន​ឃើញ​ទ្បើយ​ តែ​ដោយ​សារ​​វា​មាន​គំនិត​វិជ្ជមាន​ចំពោះជី​វិត​ វា​មិន​ដែល​មាន​អារម្មណ៍​តូច​ចិត្ត​នឹង​វាស្នា​របស់វា​ទេ។ វា​បាន​និយាយ​ថា មនុស្ស​កើត​មក​តែង​មាន​ល្អ​ និង​អាក្រក់។ គ្មាន​អ្នក​ណា​អាច​ជៀស​ផុត​ទេ ព្រោះ​ថា​វា​ជា​រឿង​ធម្ម​ជាតិ។ ព្រះ​បាន​ប្រាប់​យើង​ថា​ចូល​សប្បាយ​ចិត្ត​ជា​មួយ​អ្វី​ដែល​អ្នក​មាន ហើយ​កុំពិបាក​ចិត្តជា​មួយ​អ្វី​ដែល​អ្នក​គ្មាន​អី ប្រសិន​បើ​អ្នក​ចង់បានអ្វី​មួយ​នោះ ចូរ​ព្យា​យាម​នោះ​ថ្ងៃ​ណា​មួយ​ការ​ប្រាថ្នា​របស់​អ្នក​នឹង​ក្លាយ​ជា​ការពិត​។

ថ្ងៃ​មួយ​នៅពេល​ដែល​ដូរ៉ា​កំពុង​តែ​រៀន​អាន​អក្សរ​ស្ងាត់​ៗ​ម្នាក់​ឯង​នៅ​ខាង​ក្រោយ​ផ្ទះ​ ស្រាប់​តែ​មាន​ខ្មោច​មួយ​មក​រំខាន​វា ហើយ​គម្រាម​កំហែង​ចង់​ស៊ី​សាច់​របស់​ដូរ៉ា។

ខ្មោច៖ យើង​ជា​ខ្មោច​ យើង​ចង់​ស៊ី​សាច់​ឯង!

ដូរ៉ា​ សើច​ព្រោះ​សម្តី​របស់​ខ្មោច​គួរ​ឲ្យ​អស់​សំណើច​ពេក។ វា​មិន​បាន​ខ្វល់​នឹង​សម្លេង​នោះ​ទេ​ ហើយ​ក៏​បន្ត​ការ​អា​ន​សៀវ​ភៅ​របស់វាទៀត។

ខ្មោច៖ យើង​ជា​ខ្មោច​ យើង​ចង់​ស៊ី​សាច់​ឯង!

ដូរ៉ា៖ ស៊ី​ស្អី ឯងជា​ខ្មោច​មិន​អាច​ស៊ី​មនុស្ស​បានទេ។

ខ្មោច៖ ហេតុអ្វី​ ក៏​មិន​បាន?
ដូរ៉ា៖​ ព្រោះ​ឯង​ស្លាប់​ហើយ​មែន​ទេ បាន​ឯង​ក្លាយជា​ខ្មោច?

ខ្មោច៖ អើ មក​ពី​យើង​ស្លាប់​បាន​ជា​យើង​ក្លាយ​ជា​ខ្មោច ឯង​និយាយ​នេះ​គួរ​ឲ្យ​ចង់​សើច​ណាស់។

ដូរ៉ា៖ ចង់សើច​ក្បាល​ឯង​អី ឯង​ថា​ចង់​ស៊ី​យើង នេះ​ទើប​អស់​សំណើច។

ខ្មោច៖ គ្មាន​អ្វី​គួរ​ ឲ្យ​អស់​សំណើច​ទេ ខ្មោច​គ្មាន​ធ្វើ​អ្វីទេ ក្រៅ​តែ​ពី​លង​មនុស្ស​ និង​ស៊ី​មនុស្ស​នោះ។

ដូរ៉ា៖ មុន​នឹង​ឯង​ស្លាប់ ឯង​បាន​ចូល​រៀន​ទេ​ លោក​ខ្មោច?

ខ្មោច៖ រៀន​បាន​ថ្នាក់ទី ២ “ក”។

ដូរ៉ា៖ អី​ចឹង​បានជា​ល្ងង់​ណាស់។ ឯង​ដឹង​ទេ​មនុស្ស​យើង​មានគ្រឿង​សំខាន់ពីរ​យ៉ាង ទី​មួយ គឺរាង​កាយ និង​ទីពីរ គឺ ព្រលឹង។ នៅពេល​រាង​កាយ​ឯង​ស្លាប់​ទៅ​នោះ​ព្រលឹង​នឹង​ចេញពី​ខ្លួន​របស់ឯង មនុស្ស​ភាគ​ច្រើន​គេ​និយាយ​បែប​នេះ។ ហើយ​ឯង​ដឹង​ថា​រាង​កាយ និង​ព្រលឹង​ហ្នឹង​ស្អី​គេ​អត់?

ខ្មោច៖ យើង​មិន​សូវ​ដឹង​ទេ។

ដូរ៉ា៖ រាង​កាយ​នោះ​ គឺ​ជាយើង​ ហើយ​ព្រលឹង​គឺ​ជា​រូប​ឯង។ រាង​កាយ​មាន​សាច់​មាន​ឈាម រីឯព្រលឹង​គ្មាន​សាច់​គ្មាន​ឈាម​ទេ។ រាង​កាយ​មើលឃើញ​ប៉ះបាន តែ​ព្រលឹង​ដូច​ឯង​មើល​មិន​ឃើញ​ប៉ះ​ក៏​មិន​បាន​ដែរ។

ខ្មោច៖ យើង​មាន​រូប​រាង​ ឯង​មើល​យើង​មក។

ដូរ៉ា៖ យើង​ពិការ​ភ្នែក​មើល​ស្អី​ក៏​មិន​ឃើញ​ដែរ ហើយ​យើង​ក៏​មិន​ជឿ​ថា​ឯង​មាន​រូប​រាង​ដែរ។ យើង​សួរ​ឯង​មួយ​ តើ​​ឯង​មានដក​ដង្ហើម​ឬ​អត់?

ខ្មោច៖ ដូច​ជា​អត់​ផង យើង​ស្លាប់​ហើយ ឲ្យ​ដក​ដង្ហើ​ម​យ៉ាង​ម៉េច?

ដូរ៉ា៖ ឯង​និយាយ​នេះ​ត្រូវ​ណាស់ យើង​ពិត​ជា​ទ្បប់​មែន​ដែល​សួរ​សំណួរភ្លើ​ៗ​បែប​នេះ។​ ចុះ​ឯង​មាន​ផឹង​ទឹក​ដែរ​ឬ​អត់?

ខ្មោច សើច​ព្រោះ​ថា អា​ដូរ៉ាសួរ​សំណួរ​ឆ្កួត​ៗ។

ខ្មោច៖​ ទឹក​ក៏​អត់​ផឹក​ដែរ ព្រោះ​អត់​ស្រេក​ផង។

ដូរ៉ា៖ ត្រូវ​ហើយ​ឯង​ជា​ខ្មោច អត់ត្រូវ​ការទឹក​និង​ខ្យល់ទេ។ លោក​ខ្មោច​ចាំស្តាប់ណា៖ ទឹក​និង​ខ្យល់ គឺ​ជា​អាហារ​សំខាន់​សបំផុត​នៅ​លើ​ផែន​ដី​នេះ បើអត់​វា​ទេ​មនុស្ស​នឹង​ស្លាប់ជា​មិន​ខាន។ បើ​ឯង​អត់​ផឹកទឹក និង​ស្រួប​យក​ខ្យល់​ផង ឯងស៊ី​យើង​ធ្វើ​អ្វី។ អត់ស៊ី​យើង​ក៏​ឯង​មិន​ស្លាប់​ដែរ។

ខ្មោច៖ យើង​មិនជឿ​ឯង​ទេ។

ដូរ៉ា៖ បើ​ឯង​មិន​ស៊ី​ស្អី​សោះ​ក៏​ឯង​មិន​ងាប់ទៀត​ដែរ ព្រោះ​ថា​ឯង​បាន​ងាប់​ម្តងរួច​ទៅ​​ហើយ។ លោក​ខ្មោច​ឯង​មិនអាច​ងាប់​ម្តង​ទៀត​ទេ។ ហើយ​គេ​ក៏​មិន​​ដែល​ឮថា​មាន​ខ្មោច​ងាប់​ដែរ តែ​បើ​ងាប់វិញ​ក៏​ល្អ​ដែរ​ ព្រោះ​ថា​ឯង​បាន​ចាប់​ជាតិ​ទៅ​ជា​របស់​ផ្សេង​ទៀត ស្រួល​មិន​ស្រួល​បាន​ក្លាយ​ជា​ព្រះផង​។ ឯង​យល់​នូវអ្វី​ដែល​យើង​និយាយ​ឬ​អត់?

ខ្មោច៖ តែ​យើង​ឃ្លាន។

ដូរ៉ា៖ ឃ្លាន? ឯង​ច្រទ្បំ​ហើយ បើ​តាម​យើង​ដឹង​ខ្មោច​អត់​មាន​រាង​កាយទេ ដូច​នេះឯងពិតជា​មិនអាច​ឃ្លានបានទេ។ យើង​ថា​ឯង​អផ្សុក​ច្រើន​ជាង ឃ្លាន តើ​យើង​និយាយ​នេះ​ត្រូវ​ទេ?

ខ្មោច៖ និយាយ​បែប​នេះ​ដូចជា​ម្យ៉ាង​ដែរ។ ចុះធ្វើ​ម៉េច​កុំ​ឲ្យ​អផ្សុក?

ដូរ៉ា៖ រឿង​នឹង​ដ៏ទៅ​សួរ​បងប្រុស​យើង។ គាត់ប្រហែលជា​ដឹង​រឿង​នេះ។

ខ្មោច៖ បង​របស់​ឯង​នៅឯណា យើង​នឹង​ទៅ​សួរ​ភ្លាម?

ដូរ៉ា៖ គាត់​ស្លាប់​ ៣​ឆ្នាំ​មុន​នេះ ហើយ​ឥទ្បូវ​មិនដឹង​ថា​ព្រលឹង​គាត់​ទៅ​ដល់ទីណាទេ។ ឯងទៅតាមរក​គាត់​ទៅ​ប្រហែលជា​គាត់​អាច​ជួយ​ឯងបាន។

ខ្មោច៖ Facebook គាត់​ឈ្មោះអី?

ដូរ៉ា៖​ ចុម ខ្មោច​ប្រើ Facebook ទៀត។ ឈ្មោះ Juju beber តែ​គាត់​ឈប់ប្រើវា​ជិត​បី​ឆ្នាំ​ ហើយ។

ខ្មោច៖ ឯង​អត់ដឹង​អី​មែន អ្នក​ប្រើ​ Facebook មិន​អាច​លប់ ឈ្មោះ​ចេញពី​វែប​សាយ​នេះ​បានទេ ​បើ​បង្កើត​ហើយ ឈ្មោះ​នោះ​នឹង​ទៅ​ក្នុង​វែប​សាយ​​រហូត។ ដូច​នេះ​យើង​ទៅ​មើល​ Facebook របស់​បង​ឯង នឹង​ដឹង​ថា​គាត់​ចូលចិត្ត​ទៅ​ទី​កន្លែង​ណា នៅពេល​នោះ​យើង​នឹង​ងាយ​ស្រួល​តាមរក​គាត់ជា​មិន​ខាន។

ដូរ៉ា៖ អាខ្មោច​ឆ្កួត!

រឿង​នេះ​ចង់​ពន្យល់​ថា​ខ្មោច​នៅ​ក្នុង​លោក​នេះ​គឺ​មិន​មាន​ទេ។ តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​និយាយថា​គេ​បាន​ឃើញ​ខ្មោច ហើយ​អ្នក​ខ្លះទៀត​ត្រូវ​ខ្មោច​លង​ទៀត​ផង។ តែ​អ្នក​ខ្លះ​ដែល​ថា​ឃើញ​ខ្មោច​នោះ នៅពេល​សួរ​ថា​ខ្មោច​រាង​យ៉ាង​ម៉េច​នោះ​គេ​មិន​ដឹង​ទេ។ បើ​តាមវិទ្យាសាស្រ្ត​ខ្មោច​គឺ​មិន​មាន​ទេ តែ​ព្រលឹង​អាច​មាន។ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​គ្មាន​ភស្តុតាងឯណា​ថា​មាន​ព្រលឹង​នោះដែរ។ ខ្មោច​ ឬ​ក៏​ព្រលឹង​នេះ អាច​កើត​ពីអារម្មណ៍​របស់​អ្នក​ដែល​មាន​អារម្មណ៍​ភ័យខ្លាច​​ពេក ចេះ​តែគិត​នេះ​គិត​នោះ។ អ្វី​ៗទាំងអស់ដែលធ្វើ​ឲ្យ​មនុស្ស​ភ័យ​ក្លាច​នោះ​គឺ​មកពីអារម្មណ៍​ទាំងអស់ តែ​ដោយ​សារដូរ៉ា​គ្នា​ពិការ​ភ្នែក​ដូច​នេះ​វា​មិន​ខ្លាច​ខ្មោច​នោះទេ ទោះជា​ខ្មោច​មែន​ក៏​វា​មិន​ខ្លាច​ដែរ ព្រោះ​ថា​វា​មើល​អត់​ឃើញ​ផង​ ដូច​នេះ​រឿង​នេះ​ចង់​បញ្ជាក់ថា ខ្មោចគ្រាន់តែ​ជា​ការ​ស្រមើ​ស្រមៃ​របស់មនុស្ស​ប៉ុណ្ណោះ។

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: