Home > Uncategorized > Facebook hacker ជាប់គុក ៨ខែ

Facebook hacker ជាប់គុក ៨ខែ

និស្សិត​ដែល​បានធ្វើការ hacked លើ​គេហទំព័រ Facebook នៅ​ក្នុង​ប្រទេស​អង់គ្លេសនោះ​ត្រូវ​បាន​តុលា​ការ​កាត់ទោស​អោយ​ជា​ប់​គុក​រ​យះ​ពេល​ ៨ខែ ។

និ​ស្សិត​នោះមានឈ្មោះថា Glenn Mangham អាយុ 26​ឆ្នាំបាន​សា​​រ​​ភាព​ថា​ខ្លួ​នពិតជា​បានធ្វើការ Hack លើ​គេហទំព័រ Fa​c​e​b​o​o​k​ ពិត​ប្រាក​ដ​មែន​ដោយ​បានធ្វើសកម្មភាព​នៅ​ក្នុង​បន្ទប់​គេង​រ​ប​ស់​គាត់​កាលពី​ឆ្នាំ​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​ម្តាយ​របស់ខ្លួន ។ តុលា​ការ​​បាន​ចោទ​ប្រកាន់​គាត់​ថា​ គាត់​បាន​លួច​នូវ​កម្មសិទ្ធ​ប​ញ្ញា​ដែ​ល​​គ្មាន​តម្លៃ បន្ទាប់ពី​បាន​ hack លើគណនីយរបស់​បុគ្គលិក​ក្រុម​ហ៊ុនFacebook ដែល​បាន​សម្រាកនៅ រដូវ​វិស្សមកាល ។ Mangham ជា​សិស្ស​ខាង software development មកពី​ Cornlands Road, York បាន​និយាយថា​គាត់​ធ្លាប់​បាន​បង្ហាញ​ search engine Yahoo ដើម្បី ធ្វើអោយ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ ហើយការ​ Hack លើ Facebook ក៏​ដូច​គ្នាដែរ​គឺ​ដើម្បី អោយ​ Facebook ធ្វើការ​ធ្វើអោយ​ប្រសើរ​ឡើង​ខាង​សុវត្ថិភាព​ប៉ុណ្ណោះ ។ តែ​ពាក្យ​សម្តី​របស់គាត់​ត្រូវ​បាន​បដិសេធដោយ​លោក Sandip Patel ដែល​បាន​និ​យា​យ​​នៅក្នុង​តុលា​ការ​ទីក្រុង​ London ថា​ការ Hack របស់ Mangham គឺ​មា​​ន​គោល​ដៅ​​មិន​ល្អដោយ​បាន​លួចនូវ​កម្មសិទ្ធ​បញ្ញារបស់គេ​ដោយ​ធ្វើការ downloaded ទុក​ក្នុង external hard drive របស់ខ្លួន​ក្នុង​អំឡុង​ពេល​ hack កាល​ពីខែ​មេសា​ឆ្នំាទៅ ។

ក្រុមហ៊ុន Facebook បានដឹងរឿង​នេះ​ហើយ​បានទាក់ទង FBI, ហើយ​បាន​ចាប់ Mangham នៅ​ក្នុង​ផ្ទះរបស់​ខ្លួនកាលពី​ថ្ងៃ 2 មិថុនាឆ្នាំ 2011 ។ Mangham បានប្រាប់​តុលា​ការ​ថា ” ខ្លួន​ធ្វើការ Hack ដើម្បី​ដឹងពី​ចំនុច​ខ្សោយ​របស់ system ដូចនេះ​ខ្លួនអាចធ្វើរបាយការណ៍​អោយ​ Facebook ហើយនឹង​បង្ហាញពី​ចំនុចខ្សោយខាង system របស់ Facebook” ។

មេធាវីរបស់​ Mangham លោក Tony Ventham បានពណ៍នា Mangham ជា “អ្នក hacker មាន​មនសិកា” ដែល​ធ្វើការ​ជា​អ្នក​ប្រឹក្សា​ខាង​សុ​វត្តិ​ភាព​​លើ Online ។ហើយ​តុលា​ការ​ក៏​បាន​និយាយដែលថា Mangham មានអត្តចរិកល្អ​ប៉ុន្តែ​បាន​បង្ហាញ​នូវ​ការ​ប្រព្រឹត្តិ​មាន​លក្ខណះ​ខ្លាំង ហើ​យ​​​បញ្ហា​នេះ​ប្រហែល​ជា​គាត់​ចង់​បង្ហាញ​ប្រាប់​ឪពុករបស់​ខ្លួ​ន​ដែលធ្វើការ​នៅ​computer industry ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចុងក្រោយ​ Mangham ត្រូបាន​តុលា​ការ​កាត់ទោស​អោយ​ជាប់​គុក រយះពេល ៨​ខែ​ អំពើ​ការ​ hack របស់គាត់​លើ​គេហទំព័រ Facebook ។

Categories: Uncategorized
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: