Home > Uncategorized > បង្កងសមុទ្រ​ទំងន់ ២៧ផោន ត្រូវបានលែង​ចូលសមុទ្រហើយ​

បង្កងសមុទ្រ​ទំងន់ ២៧ផោន ត្រូវបានលែង​ចូលសមុទ្រហើយ​

​​បង្កងយក្ស​ដែល​មានទំងន់​ 27 ផោន​ត្រូវ​បានគេចាប់​បាន​នៅ​ឆ្នេរសមុទ្រ​ Maine ។ នៅ​ពេល​​​នេះ​​តាម​សេចក្តី​រាយការណ៍​ចុងក្រោយពីគេហទំព័រ AP បានអោយ​ដឹងថា​មន្ត្រី​ធនធាន​ក្នុង​ទឹក សត្វ​សមុទ្រ​នេះ​មាន​ដង្កៀប​ធំ​​រឹងមាំ​អាច​កាច់​​បំបាក់​ដៃ​មនុស្ស​យើង​បាន ហើយ​វា​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ទៅ​រស់​នៅ​ក្នុង​មហា​សមុទ្រ ​វិញ​ហើយ​នៅ​ថ្ងៃ​ព្រហសត្បិ៍ ស​ប្ដា​ហ៍​​​​​​កន្លង​មក បន្ទាប់​​ពី​រស់​នៅ​ក្នុង​អាង​ចិញ្ចឹម​អស់​រយៈ​ពេល​មួយ​សប្ដាហ៍។​ នាយកខាងជលផល​រដ្ឋ Maine អ្នកស្រី​ Aimee Hayden-Rodr​i​q​u​e​s​​ បាននិយាយអោយ​ដឹងថា​អ្នក​នេ​សា​ទ​​ឈ្មោះ Robert Malone បាន​ចាប់​បាន​បង្កង​នេះ​ដោយ​ប្រើ​មង​របស់​គាត់កាលពីថ្ងៃ​សុក្រ ហើយ​គាត់​បា​ន​​ប្រគល់​បង្កងយក្ស​នេះ​មក​អោ​យ​​​នា​យ​កដ្ឋាន​ខាង​សមុទ្រ ហើយ​នាយកដ្ឋាន​នេះ​បាន​ប្រគល់​វា​បន្តមកនាយកដ្ឋាន​ជលផល ។

បង្ក​ងយក្ស​នេះ​មានទំងន់​ ២៧ផោន មាន​ប្រហែង​ជិង ៤០ Inches ហើយវា​ត្រូវបានគេ​ហៅថា Rocky​ ពីព្រោះ​វា​ត្រូវ​បានគេ​ចាប់​បាន​នៅ​តំបន់​មា​​ន​​ថ្ម​ច្រើន ប៉ុន្តែ​អ្នកស្រី Hayden-Rodriquez បាននិយាយថា​វា​គួរតែ​ដាក់​ឈ្មោះថា Rocky the boxer ពីព្រោះវាមានទំហំធំ​ ។

បើ​ការ​អះអាង​របស់​នាយកដ្ឋាន​​បាន​ឲ្យ​ដឹង​ថា គេ​ពុំ​ទាន់​ឃើញ​មាន​សត្វ​បង្កង​ណា​ធំ​ជាង​បង្កង​ដែល​គេ​បាន​ចាប់​នៅ​រដ្ឋ​ នេះ​ឡើយ។ យោង​តា​ម​​​ក្រុម​​ការងារ​កំណត់ត្រា​ហ្គីនណេស​បាន​បង្ហាញ​ថា​ បង្កង​មួយ​បាន​ជាប់​កំណត់​ត្រា​ពិភពលោក​ក្នុង​ទម្ងន់ ២០ គីឡូ​ក្រាម​ដែល​គេ​ចាប់​បាន​នៅ​​​ណូវ៉ា ស្កត់ទីយ៉ា កាល​ពី​ឆ្នាំ​១៩៧៧ មក​ម្ល៉េះ ៕

Categories: Uncategorized
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: