Home > Uncategorized > វែបសាយ​សរសេរ​តែ​រឿង​បោក ៖ weeklyworldnews

វែបសាយ​សរសេរ​តែ​រឿង​បោក ៖ weeklyworldnews

weeklyworldnews.com ជា​វែបសាយ​មួយ​ដែល​ចុះ​ផ្សាយ​ ឬ ប្រឌិត​រឿង ឬ ព័ត៌មាន​​បោកប្រាស់ ដើម្បី​អ្នក​អាន កម្សាន្ត​អារម្មណ៍។ ព័ត៌មាន​នៅ​លើ​វែបសាយ​នេះ​សឹង​តែ​ទាំង​អស់​ សុទ្ធ​តែ​ជា​ព័ត៌មាន​បោក​ប្រាស់។

រឿង​បោកប្រាស់​នានា ប្រឌិត​ដោយ​វែបសាយ​នេះ មាន​ដូច​ជា៖

Facebook នឹង​ត្រូវ​បិទ​ចោល ដោយ​សារ Zuckerberg ធុញ​ទ្រាន់​នឹង​គ្រប់​គ្រង​ Facebook ពេក,
នាង KIM KARDASHIAN ផ្ទុះ​កំប៉េះ​គូទ ជា​ដើម។ គេ​ថា ដោយ​សារ​គូទ​នាង KIM KARDASHIAN ជា​គូទ​កែ​ឆ្នៃ ប្រើ​ស៊ីលីកូន នៅ​ពេល​ជិះ​យន្ត​ហោះ ទៅ​លើ​មេឃ​ក៏​ផ្ទុះ​ផាំង​តែ​ម្ដង។

មាន​អ្នក​អាន​ជា​ច្រើន​ បាន​ចាញ់​បោក​វែបសាយ​នេះ។ អ្នក​ខ្លះ​ទៀត មិន​ដឹង ទៅ​ខំ​ប្រឹង​បញ្ចេញ​មតិ នៅ​លើ​អត្ថបទ​នានា​របស់​វែបសាយ​នេះ ថា បោកប្រាស់ !! តាម​ពិត​ទៅ ជា​វែបសាយ​សម្រាប់​ផ្សាយ​រឿង​បោកប្រាស់​ស្រាប់​ទៅ​ហើយ។

អ្នក​និពន្ធ​សរសេរ​បែប​អាជីព ដោយ​លើក​យក​ហេតុផល បញ្ជាក់​ប្រភព​ព័ត៌មាន និង ឯកសារ​យោង ​ត្រឹមត្រូវ។ ទាស់​តែ​ទាំង​អស់​នោះ សុទ្ធ​តែ​ហេតុផល ប្រភព ឯកសារ បោក !! ការ​អាន​អត្ថបទ​របស់​វែបសាយ​នេះ ម្យ៉ាង​ដែរ គឺ​វា​ជួយ​ឲ្យ​យើង​ចេះ​ត្រិះរិះ​ពិចារណា មិន​មែន​ឲ្យ​តែ​គេ​ចុះ​ផ្សាយ​មក សុទ្ធ​តែ​ពិត​នោះ​ទេ។

Categories: Uncategorized
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: