Archive

Archive for March, 2012

The detective club [Khmer Thriller Novel]

Categories: Uncategorized

Facebook Hot News

Facebook Hot News

Categories: Uncategorized

លោក​ចៅ​ក្រម​តុលា​ការ​


ពេល​ឡើង​អង្គុយ​​​​កៅអី​ក្នុង​បន្ទប់​ដោយ​​ឡែក​ លោក​ចៅ​ក្រម​សម្លឹង​​​លោក​មេ​ ធាវី​​២​នាក់​ដែ​ល​កំពុង​អង្គុយ​​ទល់​មុខ​ខ្លួ​ន​ ។ ​លោក​មេធាវី​​ទាំង​ពីរ​​​ នាក់​​នោះ​ម្នាក់​ការ​ពារ​ក្តី​ឱ្យ​ដើម​ចោទ​ ម្នា​ក់​ការ​ពារ​ក្តី​ឱ្យ​ចុង​ ​ចោទ ។ លោក​ចៅ​ក្រម​ហៅ​ពួ​ក​​គេ​​​ឱ្យ​ចូល​មក​​ជិត ហើយ​​និយាយ​តិចៗ ៖
-យើ​ង​ត្រៀម​អារម្មណ៍​​​ដើម្បី​​បន្ត​ទៀត ចាប់​ផ្តើម​​ធ្វើ​ការ​​ទាំង​អស់​ គ្នា​។ លោក​ ដារ៉ា សូក​ខ្ញុំ​​១៥.០០០​ដុល្លារ ចំណែ​ក​លោ​ក​យ៉ា​​​សូក​ ខ្ញុំ​១០.០០០​ដុល្លារ​មែន​ទេ?
មេធា​វី​​ទាំង​ពី​រ​ឈ្ងោក​​​មុខ​នៅ​ស្ងៀម ។
លោ​ក​ចៅ​ក្រម​​បើក​កាបូក​​​លូក​យក​មូល​ប្ប​ទាន​ប័ត្រ​​ចេញ​​សរសេរ​លេខ​៥.​០០០​ដុល្លារ ហើយ​​ហុច​ឱ្យ​លោក​មេធាវី​ឈ្មោះ​ដារ៉ា​ ៖
-នេះ​, ខ្ញុំ​អាប់​ជូន​​វិញ​៥.០០០​ដុល្លារ​ ។​
-ម៉េច​អីចឹង?
-ដើម្បី​ឱ្យ​ខ្ញុំ​ធ្វើ​កា​រ​មិន​មានចិត្ត​លំអៀង។ ​ពេល​នេះ​លោក​ទាំង​ពីរ​សូក ​ខ្ញុំ​១០.០០០​ដុល្លារដូច​គ្នា ​អីចឹង​ខ្ញុំ​ត្រូវ​កាត់​ក្តី​ឈរ​លើ​គោល​ ការណ៍​យុត្តិ​ធម៌​ អត់​លំអៀង​​​ខាង​ណា​ទេ, អ្វីៗ​វិនិច្ឆ័យ​តាម​​របាយ​ការណ៍​ ​ដែល​ប៉ូលិស​​បញ្ជូន​​ឡើង​មក៕

Categories: Uncategorized

បទ​ចម្រៀងមិនទាន់​ចេញ​របស់ Jackson ត្រូវ​គេលួច​


Hacker ជនជាតិ​អង់គ្លេស​ពី​រ​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​លួច​យក​បទ​ចម្រៀង​ច្រើន​ជាង ៥ម៉ឺន​បទ ពី​ Sony Music ដែល​ក្នុង​នោះ​ក៏​មាន​បទ​ចម្រៀង​របស់ Michael Jackson ដែល​មិន​ទាន់​ចេញ​ផង​ដែរ​។

សារព័ត៌មាន​ Telegraph បាន​រាយ​ការណ៍​ថា បទ​ចម្រៀង​ទាំង​៥ម៉ឺន​បទ​នោះ ត្រូវ​បាន​ទាញ​យក​ដោយ​ខុស​ច្បាប់​ដោយ​ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់ ដែលមួយ​ចំនួន​នៃ​បទ​ចម្រៀង​ទាំង​នោះ​ គឺ​ជា​របស់​ស្ដេច​ចម្រៀង​ប៉ុប​ដែល​ទទួល​មរណៈ​ភាព Michael Jackson។

ជន​ជាប់​ចោទដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ មាន​ឈ្មោះ​ថា James Marks អាយុ ២៦ឆ្នាំ និង James McCormick អាយុ ២៥ឆ្នាំ។ ពួក​គេ​ទាំង​ពីរ​បាន​បដិសេធ​ថា​មិន​បាន​បំពានច្បាប់​ស្ដី​ពី​កម្មសិទ្ធិបញ្ញា​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ​។

អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន Sony Music បាន​និយាយ​ថា ពួក hacker ទាំង​ពីរ បាន​ចូល​លុក​លុយ​គេហទំព័រ​របស់​ក្រុមហ៊ុន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១១ ក្រោយ​ពី​មាន​ការ hack ហ្គេម PlayStation។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ដែល Michael Jackson បាន​ស្លាប់​កាល​ពី​ឆ្នាំ ២០០៩ នៅ​ក្នុង​អាយុ ៥០ឆ្នាំ ៩ខែ​ក្រោយ​មក ទីភ្នាក់​ងារ​របស់ Jackson បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​ក្រុមហ៊ុន Sony Music ដែល​មាន​តម្លៃ ២៥០លាន​ដុល្លារ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​លក់​បទ​ចម្រៀង​ទាំង​នោះ​។

Categories: Uncategorized

Sony បញ្ចេញ​ tablet អេក្រង់​២​នៅ​អាមេរិក


ពាក្យ​ចាស់​ពោល​ថា ពីរ​តែង​តែ​ល្អ​ជាង​មួយ ដូច្នេះ​ហើយ​បាន​ជា​ Sony បាន​ផលិត​ tablet ដែលមាន​អេក្រង់​ពីរ​។ Sony Tablet P គឺ​ជា​ tablet ដែល​មាន​អេក្រង់​ពីរ អត់​បត់​បាន មាន​តម្លៃ​ ៣៩៩ដុល្លារ​ (កិច្ច​សន្យា​ពីរ​ឆ្នាំ​ជាមួយ AT&T) និង​ចេញ​លក់​នៅ​ថ្ងៃ​ទី ៤ ខែ​មិនា។

អេក្រង់​នីមួយ​ៗ​របស់ tablet នេះ​មាន​ទំហំ ៥,៥អ៊ីញ និង​ដំណើរ​ការ​ដោយ Android Honeycomb ដែល​ជា​ version ពិសេស​របស់ Android។ លោក​អ្នក​នឹង​អាច​មើល​វីដេអូ​ក្នុង​អេក្រង់​ម្ខាង និង​ប្រើ​អេក្រង់​ម្ខាង​ទៀត​ជា​ remote control ឬ​ក៏អាន​អ៊ីម៊ែល​នៅ​អេក្រង់​ម្ខាង​ និងប្រើ keyboard ម្ខាង​ទៀត សម្រាប់​ keyboard ប្រើ​ប្រាស់​អ្វី​ផ្សេង​ទៀត​ ឬ​ក៏​អាច​បត់​វា​ប្រើ​អេក្រង់​តែ​មួ​យ​ក៏​បាន​។

តាម​ពិត​ទៅ Tablet P របស់ Sony នេះ បាន​ដាក់​លក់នៅ​ចក្រភព​អង់គ្លេស​តាំង​តែ​ពីរ​បី​ខែ​មុន​ម្លេះ ប៉ុន្ដែ​ទើប​តែ​ទៅ​ដល់​អាមេរិក​នា​ពេល​នេះ និនបន្ត​ទៅ​ប្រទេស​ដទៃ​នៅ​ពេល​ក្រោយ​។

Sony Tablet P មាន​ RAM ១ជីហ្កាបៃ និង​មាន​ទំហំ​ផ្ទុក ៣២ជីហ្កាបៃ ខណៈ​ដែលអេក្រង់ ៥,៥អ៊ីញ​ទាំង​ពីរ មាន resolution 1024×480។ ទម្ងន់​នៃ tablet រាង​ចម្លែក​នេះ គឺ ០,៨២ផោន ដែល​អាច​ដាក់ក្នុង​ហោប៉ៅ​បាន​យ៉ាង​ស្រួល​។ កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​គឺ ៥មេហ្កាភិច​ស៊ែល និង​កាមេរា ខាង​មុខ ០,៣មេហ្កាភិចស៊ែល​។

ទោះបី​ជា​យ៉ាង​ណា​ក្ដី tablet ថ្មី​នេះ នឹង​មាន​អាយុ​កាល​ថ្ម តែ ៧ម៉ោង​ប៉ុណ្ណោះ តិច​ជាង iPad 2 (១០ម៉ោង) និង Galaxy Tab 10.1

Categories: Uncategorized

ពាន​រង្វាន់​ទូរសព្ទ​ល្អ​ជាង​គេ​ប្រ​ចាំ​ឆ្នាំ​បាន​ទៅ​លើ…?


នក​គាំទ្រ iPhone អាច​មាន​អារម្មណ៍​ច្រណែន​នឹង Galaxy S II ហើយ​នា​ពេល​នេះ ដោយ​សារ​តែ​ទូរសព្ទ​របស់​ Samsung មួយ​នេះ​ បាន​ក្លាយ​ជា​ទូរសព្ទ​smartphone ល្អ​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​។

Samsung Galaxy S II បានឈ្នះ​ពាន​រង្វាន់​ធំ​ពីរ​នៅ Mobile World Congress ‘s Global Mobile Awards គឺ​ពាន​រង្វាន់ Best Smartphone of 2011 (សម្រាប់ Galaxy S II) និងពាន​រង្វាន់ Device Manufacturer of The Year។

គួរ​រំលឹក​ផង​ដែរ​ថា ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំមុន គឺ​ជា​របស់ iPhone 4 ប៉ុន្ដែ​ iPhone ថ្មី​គឺ iPhone 4S មិន​អាច​រក្សា​ពាន​រង្វាន់​នេះ​បាន​ម្ដង​ទៀត​បាន​ទេ ទោះ​បី​ជា​លក់​បាន​ច្រើន​លើស​លប់​ក៏​ដោយ​។

Samsung បាន​បង្កើន​ភាព​ខ្លាំង​ដល់​កំពូល​កាល​ពី​ត្រីមាស​ទី​បី​នៃ​ឆ្នៃ ២០១១ ដោយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ smartphone ធំ​ជាង​គេ​បំផុត​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ លោក​ប្រធាន​ផ្នែក​ទូរសព្ទ​របស់ Samsung គឺ​លោក JK Shin បាន​ទទួល​ស្គាល់​​នូវ​ពាន​រង្វាន់​នេះ ហើយ​បាន​និយាយ​ថា ក្រុមហ៊ុនមាន​ភាព​រីក​រាយ​ខ្លាំង​ក្រោយ​ពី​ទទួល​កិត្ដិយស​ពី GSMA។ លោក JK Shin បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​លក់​ smartphone បាន ៩៧លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១១។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១០​ HTC បាន​ឈ្នះ​ពាន​រង្វាន់ Device Manufacturer of the Year ប៉ុន្ដែ​នៅ​ឆ្នាំ២០១១ HTC បាន​ធ្លាក់​ខ្លួន​យ៉ាង​ខ្លាំង​។

Categories: Uncategorized

ការពិត ១០​ យ៉ាង​ដែលអ្នក​នឹក​ស្មាន​មិនដល់!!!

Categories: Uncategorized

ដំណើរ​របស់​មនុស្ស​លោក​ឆ្ពោះ​ទៅ​កាន់​លំហ


អរិយធម៌​ដំបូង​របស់​មនុស្ស​លោក​យើង​បាន​ចាប់​ផ្ដើម​ឡើង​ចន្លោះ​ពី​ឆ្នាំ​ ៤៥០០​​ ​និង​៤០០០​មុន​គ្រិស្ត​សករាជ​ ​។ ជិត​ ៦០០០​ឆ្នាំ​ក្រោយ​មក​ នៅ​ឆ្នាំ​១៩៦៩​ អា​កាស​យានិក​ជន​ជាតិ​អាមេរិក​ នែល ​អាមស្ត្រង​​​បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ រណប​ភព​ចន្ទ(១) ​។ ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មនុស្ស​យើង​បាន​ឈាន​ជើង​ទៅ​ដល់​ពិភព​មួយ​ផ្សេង​ក្រៅ​ពី​ផែនដី​។ ក្នុង​ប្រមាណ​ ៤​ទស្សវត្ស​ចុង​ក្រោយ​នេះ​​អាកាស​យា​និក​​ជា​ច្រើន​នាក់​បាន​ត្រូវ​បញ្ជូន​ទៅ​ក្នុង​លំហ។​​ ទាំង​នេះ​គ្រាន់​តែ​ជា​ជំហាន​ទី​មួយ​នៃ​ដំណើរ​ផ្សង​ព្រេង​របស់​មនុស្ស​លោក​ឆោ្ពះ​ទៅ​កាន់​អវកាស​ដ៏​មហា​សាល​ប៉ុណ្ណោះ​។

(១) ជា​សកល​ ​គេ​មិន​ចាត់​ទុក​ព្រះ​ចន្ទ​ជា​ភព​ទេ​ គេ​ចាត់​ទុក​ព្រះ​ចន្ទ​ជា​រណប​របស់​ភព​ផែន​ដី​ទៅ​វិញ​។

ការ​វិវឌ្ឍន៍​មួយ​ចំនួន​ធំ​របស់​មនុស្ស​លោក​ពឹង​ផ្អែក​ទៅ​លើ​ការ​រំ​ពឹង​គិត​ ការ​ស្វែង​យល់​​និង​តម្រូវ​ការ​។ ឯ​ការ​វិវឌ្ឍន៏​របស់​មនុស្ស​ឆ្ពោះ​ទៅ​កាន់​លំហក៏​ដូចគ្នា​ដែរ​ អ្វីៗ​ចាប់​ផ្ដើម​ឡើង​នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​សម្លឹង​​មើល​​ទៅ​លើ​មេឃ​ ហើយ​រំពឹង​សួរ​ថា​តើ​នៅ​លើ​មេឃ​នោះ​មាន​អ្វីខ្លះ​? តើ​ផ្កាយ​ទាំង​នោះ​ជាអ្វី​? ហេតុ​អ្វី​បាន​ជា​ផ្កាយ​ដុះ​កន្តុយ​អាច​ហោះ​បាន​? ។​ល​។

ការ​ស្វែង​យល់​ពី​លំហមាន​ការ​លំបាក​យ៉ាង​ខ្លាំង​ត្រង់​ថា​ផ្កាយ​​​​​​ ​ភព​និង​ ប្រព័ន្ធ​ភព​ផ្សេងៗ​នៅ​ឆ្ងាយ​អនេក​ ហេតុ​ដូច​នេះ​បាន​​ជា​​នៅ​ដើម​សតវត្ស​ទី​១៧​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​បាន​បង្កើត​កែវ​យឹត​ដើម្បី​សិក្សា​ពី​លំហនិង​ភព​ផ្សេងៗ​ ​ក៏​ប៉ុន្តែ​បើ​យើង​បាន​ទៅ​ដល់​អវកាស​ យើង​នឹង​បង្កើន​ការ​យល់​ដឹង​ពី​អវកាស​មួយ​កម្រិ​ត​ថែម​ទៀត​។ បញ្ហា​នៅ​ត្រង់​ថា​ យើង​ត្រូវ​ការ​ម៉ា​ស៊ីន ​និង​យាន​យន្ត​ដើម្បី​ហោះ​ចេញ​ពី​ផែន​ដី​​ ​រី​ឯ​មនុស្ស​នា​សតវត្ស​ទី​១៧​នោះ​ចេះ​ត្រឹម​តែ​ប្រើ​រទេះ​សេះ​ជា​យាន​ប៉ុណ្ណោះ​។
ការ​ធ្វើ​ដំណើរ​ទៅ​ក្នុង​លំហរ​ក៏​ជា​ការ​ចាំ​បាច់​មួយ​ដែរ​ ព្រោះ​ថា​មាន​ធាតុ​ផ្សេងៗ​ដូច​ជា​ហេល្យូម​៣(៣)​ដែល​មិន​សូវ​មានលើ​​ផែន​ដី​ តែ​អ្នក​វិទ្យាសាស្រ្ត​​ជឿ​ថា​សំបូរ​នៅ​លើ​ព្រះ​ចន្ទ​ទៅ​វិញ​។ ម្យ៉ាង​ទៀត​កំណើន​ប្រជាជន​នៅ​លើ​ពិភព​លោក​ក៏​មាន​ការ​កើន​ឡើង​ជា​លំដាប់ ​ឯ​​ធនធាន​វិញ​​គឺ​​មាន​​កំណត់។ ចំនុច​មួយ​ទៀត​នោះ​គឺ​បញ្ហា​ត្រង់​ថា​ តើ​មនុស្ស​លោក​នឹង​សម្រប​សម្រួល​យ៉ាងណា​ក្នុង​បរិស្ថាន​នៅ​ពិភព​ថ្មី​​? ទាំង​នេះ​វា​ជា​បញ្ហា​នៅ​ក្នុង​អនាគត​កាល​ដ៏យូរ​អង្វែង​មែន​ ក៏​ប៉ុន្តែ​បើ​យើង​រង់​​ចាំ​រហូត​ទឹក​មក​ដល់​ច្រមុះ​ទើប​រៀន​ហែល​ទឹក​នោះ​ពិត​ជា​ជួប​​នឹង​គ្រោះ​ធំ​ជាក់​​ជា​មិន​ខាន​។ ហេតុ​ដូច​នេះ​ទើប​ក្នុង​ពេល​បច្ចុប្បន្ន ​អ្នក​វិទ្យាសាស្រ្ត​កំពុង​រំពៃគិត​និង​ពិភាក្សា​ពី​ទ្រឹស្ដី​ផ្សេងៗ​ស្តី​ពី​លទ្ធភាព​ក្នុង​ការ​កែ​ប្រែភព​ព្រះអង្គារ​អោយ​ទៅ​ជា​ភព​ផែន​ដីទី​ពីរ​រូបថតទី(៣)។


ថ្វី​ត្បិត​តែ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​លំហជា​ដំណើ​រ​ដ៏​វែង​ឆ្ងាយ​មួយ​ តែ​វា​មាន​សារៈ​សំខាន់​យ៉ាង​ច្រើន​ ហេតុ​ដូចនេះ​បាន​ជា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​ ប្រទេស​មួយ​ចំនួន​ដូច​ជា​ចិន​និង​​ឥណ្ឌា​មាន​គម្រោង​នឹង​បញ្ជូន​អាកាស​យានិក​​របស់​ខ្លួន​​​ទៅ​កាន់​ព្រះ​ចន្ទ​មុន​ឆ្នាំ​២០៣០​ ឯ​សហរដ្ឋអាមេរិក​​ក៏​មាន​គម្រោង​បញ្ជូន​អាកាស​យានិក​ទៅ​ភព​ព្រះ​អង្គារ​មុន​ឆ្នាំ​២០៣០ដែរ(​(រូបភាពទី៤) ព្រោះ​ពួក​គេ​ដឹង​ថា​ដំណើរ​ដ៏វែង​ឆ្ងាយ​មួយ​ គឺ​តែង​តែ​ចាប់​ផ្ដើម​ឡើង​ជាមួយ​នឹង​ជំហាន​ទី​មួយ​ជានិច្ច។

Categories: Uncategorized

៥សំនួរដែលពិបាកឆ្លើយនៅពេលសម្ភាសន៍ការងារ

៥សំនួរដែលពិបាកឆ្លើយនៅពេលសម្ភាសន៍ការងារ

ដើម្បី​ទទួលបាន​ជោគ​ជ័យ​ក្នុងពេល​សម្ភាសន៍ គឺយើង​ត្រូវ​ដឹង​ និង​យល់ចិត្ត​អ្នក​សម្ភាសន៍ថា​គេ​ចង់​បាន​អ្វី និង​ត្រូវការ​អ្វី? មានសំនួរ​ជាច្រើន​ដែល​នឹង​ត្រូវ​បាន​សួរ​នៅ​ពេល​សម្ភាសន៍​ដែល​អ្នក​គួរ​តែ​ត្រៀម​ខ្លួន​អោយ​រួចរាល់​ទុក​ជាមុន។ អ្នកត្រូវតែ​ដឹង និង​កំនត់​អោយ​បាន​ច្បាស់​ថា​ តើ​គេកំពុង​តែចង់បាននូវ​ចម្លើយ​អ្វី​ពីអ្នក។ ក្នុង​អត្ថបទ​នេះ យើង​សូមលើ​យក​នូវ​សំនួរ​ចំនួន​៥ ដែល​តែង​តែ​ត្រូវ​បាន​សួរ ហើយ​វា​ក៏ជា​សំនួរ​ដែល​ពិបាក​នឹង​ឆ្លើយ​ផង​ដែរ៖

១- ចូរអ្នក​រៀបរាប់​អំពី​ខ្លួន​អ្នកផ្ទាល់?

សំនួរ​នេះ​គឺជា​សំនួរ​សំខាន់​មួយ​ដែល​គេតែង​និយម​សួរ​ក្នុង​ពេល​សម្ភាស​ន៍ការងារ។ អ្វី​ដែល​អ្នកសួរ​ចង់​ដឹងនោះគឺ ​ តើ​អ្នក​អាច​ជួយ​បាន​ការ​ងារ​អ្វី​ខ្លះ​ដល់​ក្រុម​ហ៊ុន​របស់គេ? តើ​អ្នក​អាច​នឹង​ផ្តល់​ផល​ប្រយោជន៍អ្វី​ខ្លះ​ដល់ក្រុម​ហ៊ុន​របស់​​គេ​នោះ?

អ្នក​សួរ​គេ​​ចង់​ដឹង​អំពី​ ជំនាញ សមត្ថភាព​ បទពិសោធន៍​ និងភាពខ្លាំង​របស់​អ្នក ជាពិសេស​នោះ​គឺអ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើការ​សម្ភាសន៍។ អ្នកអាច​ជា​អ្នក​លង​តន្ត្រី​ដ៏​ចំណាន​ម្នាក់ ប៉ុន្តែ​អ្នក​ដែល​សម្ភាសន៍​អ្នក​នឹងមិន​ចាប់​អារម្មណ៍​នោះទេ ប្រសិន​បើ​ការងារ​ដែល​អ្នក​ដាក់​ពាក្យ​សុំ​នោះ​មិន​មែន​ទាក់​ទង​នឹង​តន្ត្រី។ អ្នកគួរ​តែ​ធ្វើការ​ផ្តោត​ទៅ​លើ​ចម្លើយ​ណាដែល​គេ​កំពុងតែសួរ ហើយ​ចៀសវាង​នូវ​ចម្លើយ​ដែលមិនមានការទាក់ទង​នឹងការ​ងារ​របស់​អ្នក។

២- ហេតុអ្វី​បាន​ជា​អ្នក​លាឈប់ ឬចាក​ចេញ​ពី​កន្លែងធ្វើ​ការ​ចាស់​របស់​អ្នក?

នេះ​ជា​សំនួរ​មួយ​ដែល​អ្នក​អាច​នឹង​ត្រូវ​បាន​សួរ។ អ្នក​សម្ភាសន៍​ចង់​ដឹង​ថា តើ​មាន​បញ្ហា​អ្វី​ដែល​បណ្តាល​អោយ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​កន្លែង​ធ្វើ​ការ? តើ​អ្នក​ជា​អ្នក​បង្ក​បញ្ហា​ដល់​ក្រុមហ៊ុន? ហើយ​បញ្ហា​នេះ​នឹង​អាច​កើត​ឡើង​ម្តង​ទៀត​ដែរ​ឬទេ?

ប្រសិន​បើ​​អ្នក​កំពុង​តែ​រក​ការ​ងារ​ថ្មី​ធ្វើ​ដោយ​សារ​តែ​ត្រូវ​គេ​បណ្តេញ​ចេញ ឬ​ត្រូវ​គេ​កាត់​បន្ថយ​បុគ្គ​លិក អ្នក​គួរ​តែ​ត្រូវ​ត្រៀម​ចម្លើយ​នៃ​សំនួរ​នេះ អោយ​បាន​រួច​រាល់ ដោយ​ផ្តល់​នូវ​ចម្លើយ​ដែល​សង្កត់​ទៅ​លើ​ន័យ​វិជ្ជមាន ជា​ជាង​អវិជ្ចមាន។

អ្នក​ប្រហែល​ជា​អាច​ឆ្លើយ​ថា៖ វា​គឺជា​បទពិសោធន៍​ដែល​ខ្ញុំ​ចង់​បំភ្លេច​វា ប៉ុន្តែ​ខ្ញុំ​បានទទួល​មេរៀន​មួយ​ដ៏​ល្អ​ពី​បទ​ពិសោធន៍​នេះ។

នៅ​ពេល​ដែលជួប​បញ្ហា​អ្វី​ដែល​មិន​ល្អ​នៅ​ក្នុង​បទ​ពិសោធន៍​ការងារ​របស់​អ្នក អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​របៀប​ឆ្លើយដោយ​ធ្វើ​យ៉ាង​ណា​អោយ​វា​ទេរ​ទៅ​រក​ភាព​វិជ្ជមាន​វិញ។

៣- ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើ​ការ​នៅ​ទី​នេះ?

អ្នក​សម្ភាសន៍​ចង់​ស្តាប់​នូវ​ចម្លើយ​របស់​អ្នក​ថា ហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​ក្រុម​ហ៊ុននេះ ឬ​ក៏​មុខ​តំណែង​ណា​មួយ​ដែល​អ្នក​កំពុង​ដាក់​ពាក្យ​សុំ។

ចម្លើយ​ដែល​អ្នកមិន​គួរ​ឆ្លើយ​នោះ​គឺ៖ ខ្ញុំ​បាន​ឃើញ​វា​នៅ​លើ​ទំព័រ​ស្វែង​រកការងារ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​បំពេញ​មុខ​តំណែង​នេះ​បាន។ ចម្លើយ​នេះ គឺវា​ប្រហាក់​ប្រហែល​នឹង​ការ​សុំ​នារី​ម្នាក់​ដើម្បី​ធ្វើ​ជា​គួរ​គ្រង ហើយ​នៅ​ពេល​ដែ​ល​នាង​សួរ​ទៅ​វិញថា “ហេតុអ្វី​បាន​ជា​លោកចង់​រៀបការ​ជាមួយ​ខ្ញុំ?” បុរស​នោះ​ឆ្លើយ​ថា៖ ខ្ញុំតែង​ចង់​រៀប​ការ ហើយនាង​គឺជា​មនុស្ស​ស្រី។ ចម្លើយ​នេះ​គឺជា​ចម្លើយ​ដែល​ទទួលយក​បាន​នោះ​ទេ។

អ្នកគួរ​តែ​ធ្វើ​ការសិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ក្រុម​ហ៊ុន​ដែល​អ្នក​កំពុងតែធ្វើ​ការ​ដាក់​ពាក្យដូចជា​គោល​នយោបាយ​របស់​ក្រុម​ហ៊ុន និង​បេសកម្ម​ជា​ដើម។ អ្នក​អាច​ឆ្លើយ​ថា គោល​នយោបាយ​ និង​បេសកម្ម​របស់​ក្រុម​ហ៊ុន​នោះ​ ស្រប​ទៅ​នឹង​គោល​គំនិត​របស់​អ្នកហើយ​ជាអ្វី​ដែល​ខ្ញុំ​កំពុង​តែ​ស្វែង​រក។

ចម្លើយ​ផ្សេងទៀត​សម្រាប់​សំនួរ​មួ​យ​នេះ គឺអ្នក​ទៅ​សម្ភាស​ដើម្បី​ចង់​ដង់​អោយ​បាន​ច្បាស់​ថា តើ​កន្លែង​នេះ​ស័ក្តិ​សម​អ្នក​ដែរ​ឬទេ ឬមួយ​ក៏​អ្នក​អាច​ធ្វើ​ការងារនោះ​បាន​ដែរ​ឬទេ។ ចូរ​ចាំ​ថា​ អ្នក​ទៅ​សម្ភាស​ដើម្បី​ធ្វើ​សង្កេត និង​ស្វែង​យល់​អោយ​បាន​ច្រើន​ចំពោះ​ក្រុម​ហ៊ុន​នោះថា​តើ​អ្នក​គួរ​តែ​ធ្វើការ​អោយ​ក្រុមហ៊ុននេះ​ដែរ​ឬទេ ដោយ​មិន​មែន​ទៅ​ទី​នោះ​ដើម្បី​អោយ​តែ​គេ​សង្កេត​និង​ស្វែង​យល់​ពី​អ្នក​នោះ​ទេ?

៤- តើ​អ្នក​មានចំនុចខ្សោយ​អ្វី​ខ្លះ?

នេះ​ជា​សំនួរ​មួយ​ដែល​ពិ​បាក​ឆ្លើយ។ ប្រសិន​បើ​អ្នក​ឆ្លើយ​ដោយ​ទទួល​ស្គាល់​ថា​អ្នក​មាន​បញ្ហា​អ្វី​មួយនោះ គឺបី​ដូច​ជា​អ្នកលក់​ខ្លួន​ឯ​ង​ដូច្នោះ​ដែរ។

និយោជកនឹង​ធ្វើ​ការ​ស្តាប់​ពី​របៀប​រៀប​រាប់​អំពី​គុណ​វិបត្តិ​របស់​អ្នក។ ប្រសិន​បើ​មាន​សំនួរ​នេះត្រូវ​បានសួរ អ្នក​ត្រូវ​តែ​សង្កត់​ទៅ​លើ​ន័​យ​វិជ្ជមាន ពោl​គឺ​និយាយ​អំពី​ជំនាញ​ និង​ចំណេះ​ដឹង​ដែល​អ្នក​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​អោយ​កាន់តែ​ប្រសើរ​នៅ​ក្នុង​ការ​ងារ​របស់​អ្នក។ ជ្រើស​រើស​គុណ​វិបត្តិ​មួយ​ដែល​អ្នក​មាន ហើយ​ប្រាប់​នូវ​វិធី​ដែល​អ្នក​ដោះ​ស្រាយ​សម្រាប់​បញ្ហា​នោះ។ ខាង​ក្រោម​នេះ គឺជា​ឧទាហរណ៍មួយ​ដែល​អ្នក​អាច​យក​តម្រាប់​តាម៖

ខ្ញុំជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​សម្លឹង​អ្វី​ដែល​ធំ។ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា ពេល​ខ្លះមាន​ចំណុច​ខ្លះ​ខ្ញុំ​មិនបាន​ធ្វើ​ការពិនិត្យ​អោយ​បាន​ល្អិត​ល្អន់។ ហេតុនេះ​ហើយ ខ្ញុំ​តែង​ជ្រើស​រើស​នរណា​ម្នាក់​ដែល​ជាមនុស្ស​ល្អិត​ល្អន់​មកចូល​រួម​ក្នុង​ក្រុម​របស់​ខ្ញុំជា​និច្ច។

អ្នក​ត្រូវ​ឆ្លើយ​នូវ​សំនួរអោយ​មាន​លក្ខណៈ​វិជ្ជមាន​ជានិច្ច។ ប្រសិន​បើ​អ្នក​ប្រាប់​អ្នក​សម្ភាសន៍​ថា​អ្នក​មាន​គុណ​វិបត្តិ​ណា​មួយ​នោះ អ្នក​ត្រូវ​តែ​ផ្តល់​ចម្លើយ​មួយ​ដែល​ប្រាប់​នូវ​វិធី​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​នូវ​គុណ​វិបត្តិ​នោះ។

៥- តើ​អ្នកមានសំនួរ ឬ​ចម្ងល់​អ្វី​ដែរ​ឬ​ទេ?

ទេ ខ្ញុំគិត​ថា​អ្នក​បាន​ប្រាប់​ខ្ញុំ​លម្អិត​រាល់​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​រួច​ទៅ​ហើយ។ ខ្ញុំ​ប្រាកដ​ជាមាន​សំនួរ​ជាច្រើន​ដែល​ត្រូវសួរ​​ប្រសិន​បើ​ខ្ញុំ​បាន​ទទួល​ការងារនេះ។

នេះជាចម្លើយ​ដែល​មនុស្ស​ភាគ​ច្រើន​ឆ្លើយ​នូវ​សំនួរ​នេះ។ នេះ​មិន​មែន​ជា​ចម្លើយ​ដែល​ត្រឹមត្រូវ​ទេ។ នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ការងារហើយ​នោះ វា​ប្រហែល​ជា​យឺត​ពេល​ហើយ​ដើម្បី​ធ្វើ​ការ​សួរ​នូវ​រាល់​សំនួរ។

និយោជក​នឹង​រង់​ចាំ​នូវសំនួរ​របស់​អ្នក​ដើម្បី​ចង់​ដង់​ថា​តើ​តើ​មាន​ចំណាប់ ​អារម្មណ៍​យ៉ាង​ណា​ក្នុង​ការ​ធ្វើការ​នៅក្នុង​ក្រុម​ហ៊ុន​របស់​គេ។ ខាង​ក្រោមនេះ​គឺជា​សំនួរ​ដែល​ល្អៗ​ដែល​អាច​សួរ​ក្នុង​ពេល​សម្ភាសន៍។

“បាទ ខ្ញុំ​មាន​សំនួរ​ខ្លះៗ។ បើ​តាម​ការសួរ​របស់​លោក​ក្នុង​ពេល​សម្ភាសន៍ វា​ដូចជា​លោក​កំពុង​តែ​មាន​បញ្ហាជាមួយ​នឹង​អតិថិជន។ តើ​លោក​អាច​ប្រាប់​បន្ថែម​ខ្លះ​ៗ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​ដែរ​ឬ​ទេ? តើ​មានការ​លំបាក​អ្វី​ខ្លះ​ដែល​និយោកជិក​ថ្មី​នឹង​ជួប​ប្រទះ​?”

ប្រ​សិន​បើ​អ្នក​មិន​​សួរ​សំនួរ​បន្ថែម​នោះ​ទេ អ្នក​នឹង​បាត់​បង់​ឱកាស​ដើម្បី​ធ្វើ​ការ​ប្រមូល​ពត៌មាន​នានា​ដែល​ជា​កត្តា​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​ទី​កន្លែង​នេះ​ស័ក្តសម​នឹងអ្នក​ដែរ​ឬទេ។

រាល់​អ្នក​សម្ភាសន៍​នីមួយៗ​តែង​តែ​មាន​របៀប​សួរ និង​សំនួរ​ខុសៗគ្នា។ សំនួរ​ទាំង៥​ខាង​លើ​គឺជា​សំនួរ​ដែល​តែង​ត្រូវ​បាន​សួរ​ជា​ញយៗ ហេតុដូចនេះ​ប្រសិន​បើ​អ្នក​បាន​ត្រៀម​ខ្លួន​រាល់​សំនួរ​ខាង​លើ​ហើយ​នោះ អ្នក​នឹង​មាន​ប្រៀប​ទៅ​លើ​អ្នក ​ដ៏​ទៃ​ទៀត​ដែល​មិន​បាន​ត្រៀម​ខ្លួនទុក​ជាមុន។

Categories: Uncategorized

Samsung Galaxy S III ចេញ​ខែ​ក្រោយ​!


ទូរសព្ទ​ស៊េរី​ថ្មី​របស់ Samsung ដែល​គេ​កំពុង​ទន្ទឹង​រង់​ចាំ គឺ Galaxy S III នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ខែ​មេសា​ខាង​មុខ​នេះ​ហើយ នៅ​ក្នុង​ចក្រភព​អង់គ្លេស ខណៈ​ដែល​ប្រទេស​ផ្សេង​ទៀត​ នឹង​ចេញ​នៅ​តាម​ក្រោយ​។

Galaxy S III នឹង​ឡើង​មក​ជំនួស Galaxy S II ដែល​ជា smartphone ដែលពេញ​និយម​ និង​ឈរ​នៅ​លេខ​មួយ​ក្នុង​ចំណោមទូរសព្ទ Android ទាំង​អស់​។ ZDNet របស់​កូរ៉េ និង​ទីភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​របស់ Samsung បាន​បញ្ជាក់​ថា ទូរសព្ទ​នេះ​នឹង​ចេញ​នៅ​ខែ​មេសាខាង​មុខ​នេះ​ហើយ​។

យ៉ាង​ណាមិញ ទម្រង់ និង​រូប​រាង​នៃ​ទូរសព្ទ Galaxy S III នេះ នៅ​មិនទាន់​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ ប៉ុន្ដែ​បើ​យោង​តាមប្លុកប​ច្ចេកវិទ្យា Boy Genius បាន​បញ្ជាក់​ថា ទូរសព្ទ​ថ្មី​នេះ​នឹង​មាន quad-core processor ១,៥ghz, មាន​ resolution 1080p, ទំហំ​អេក្រង់ ៤,៨អ៊ីញ, RAM ២ជីហ្កាបៃ, កាមេរ៉ា​ខាង​មុខ ២មេហ្កាភិចស៊ែល និង​កាមេរ៉ា​ខាង​ក្រោយ ៨មេហ្កាភិចស៊ែល។ ​ប្លុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ទៀត​ថា​ Galaxy S III នឹង​ដំណើរ​ការ​ដោយ Android 4.0។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ មានពាក្យ​ចចាម​អារាម​ជា​ច្រើន​ បាន​លើក​ឡើង​ថា Samsung នឹង​បញ្ចេញ Galaxy S III ក្នុង​ពិព័ណ​ទូរសព្ទ​ពិភពលោក MWC នៅ​ទីក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ​កាល​ពី​សប្ដាហ៍​មុន ប៉ុន្ដែ​ធាតុ​ពិត​គឺ​មិន​ដូច​ពាក្យ​ចចាម​អារាម​ទាំង​នោះ​ឡើយ​។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ Samsung បាន​ចេញនូវ​សេចក្ដីថ្លែង​ការណ៍​ខ្លី​មួយ ដែល​មាន​ន័យ​ថា Samsung នឹង​រៀប​ចំ​កម្មវិធី​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​ចេញ​នូវ Galaxy S III នៅ​ក្នុង​ពាក់​កណ្ដាល​ទីមួយ​នៃ​ឆ្នាំ ២០១២។

កាល​ពី​សប្ដាហ៍​មុន ពោល​គឺ​ក្នុង​ពិព័ណ WMC ក្រុមហ៊ុន Samsung បាន​បញ្ចេញ​នូវ Galaxy Note ថ្មី ដែល​​មាន​ទំហំ​ប៉ុន​ tablet គឺ Galaxy Note 10.1 (ទំហំ ១០,១អ៊ីញ)។

Categories: Uncategorized