សិល្បៈឆ្ពិនភ្នែក​

រូប​​នៅ​មិនស្ងៀម​ឬ​ភ្នែក​អ្នក​នៅ​មិន​ស្ងៀម

កាល​ពី​ម្សិល​មិញ​ប្រិយ​មិត្ត​បាន​ឃើញ​រូប​ភា​ព​ឆ្ពិន​ភ្នែក​អំពី​បុរស​អង្គុយ​អាន​កាសែត និង​ស្រី​ស្អាត​អោប​ពី​ក្រោយ​រួចម​ក​ហើយ។ ខ្ញុំ​សង្ឃឹម​ថា​ប្រិយ​មិត្ត​អ្នក​អាន​ប្រាកដ​ជា​ពេញ​ចិត្ត ថ្ងៃ​នេះ​ខ្ញុំ​សូម​នាំ​ជូននូវរូបភាព​មិន​គួរ​អោយ​ជឿ​មួយ​ទៀត​ហើយ។ សូម​សង្កេត​មើល​អោយ​បាន​ច្បាស់ តើ​រូប​នេះ​វា​មាន​ចលនា​ដោយ​ខ្លួន​វា ឬក៏​ដោយ​សារ​ខួរក្បាល​របស់​អ្នក​អោយ​ការណ៍​ខុស ឬក៏​មក​ពី​ភ្នែក​របស់​អ្នក​នៅមិន​ស្ងៀម។ ​សូម​ជួយ​ចេញ​យោបល់​ផង ហើយ​ចែក​ចាយ​លើ​ Facebook ផង​ណា។

អ្នក​ណាអោប​អ្នក​ណាអោយ​​ប្រាកដ?

កាល​ដែល​ខ្ញុំ​ឃើញ​រូប​នេះ​ភ្លាម ខ្ញុំគិត​ថា​បុរស​នោះ​ម្តេច​ក៏​មាន​ខ្លួន​តូច​ជាង​ស្រី​ស្អាត​​ដែល​កំពុង​អង្គុយ​អាន​​កាសែត​ទៅវិញ ដល់​តែ​មើល​យូរៗ​ទៅ​ ទើប​ដឹង​ថា​ស្រី​ស្អាត​ ទើប​ជា​អ្នក​អោប​បុរស​ដែល​កំពុង​អាន​កាសែត​។ តើ​អ្នក​មើលច្រឡំ​​ដូច​ខ្ញុំ​ទេ នេះ​បើ​មិន​ប្រាប់​ប្រហែល​ជា​មិន​ដឹង​ទេ។ នេះ​គេ​ហៅ​ថា រូបភាព​ឆ្ពិន​ភ្នែក សូម​ជួយ​ Share លើ​​ Facebook ផង។

ឆ្ពិន​ភ្នែក​ទៀត​ហើយ តើ​ស្រី​ស្អាត​នេះ​ជានរណា


រូប​ភាព​ឆ្ពិន​ភ្នែកមក​ដល់​ថ្មី​ទៀត​ហើយ សូម​សាកល្បង​មើល​រូប​ខា​ងក្រោម​នេះ ដោយ​សម្លឹង​អោយ​ចំ​ចំណុច​ក្រ​ហម​នៅ​លើ​ច្រមុះ​របស់​នាង​ដោយ​មិន​ព្រិច​ភ្នែក​អោយ​សោះ​ក្នុង​រយៈ​ពេល ៣០វិនាទី បន្ទាប់​មក​ងាក​មក​មើល​ផ្ទាំង​ពណ៍​ស​ ដែ​លនៅ​ខាង​ស្តាំ​វិញ​ម្តងដោយ​ព្រិច​ភ្នែក​អោយ​ញាប់ ពេល​នោះ​អ្នក​នឹង​ឃើញ​អ្វី សូម​​ជួយ​ប្រាប់ផង បើ​អ្នក​ពេញ​ចិត្ត​រូប​ភាព​ឆ្ពិន​ភ្នែក​នេះ សូម​ជួយ​ Share ឬក៏​ Like នៅលើ​ Facebook​ ផង។

កុំ​សម្លឹង​យូរ​ពេក ប្រយ័ត្ន​ចំនុច​ទាំង​នោះរលាយ​​បាត់​អស់

នេះ​ជារឿង​ឆ្ពិន​ភ្នែក​មួយ​ទៀត​ហើយ លើក​នេះ​​បើ​អ្នក​ហ៊ាន​សម្លឹង​មើល​​ចំនុច​ខ្មៅ​ដែល​នៅចំ​​កណ្តាល​​លើស​ពី​ ៣០​ វិនាទី នោះ​ចំនុច​ពណ៍​​ដែល​នៅ​ជំវិញ​វា​នឹង​រលាយ​បាត់​ម្តង​មួយៗ។ បើ​មិន​ជឿ​សាក​មើល តែ​សូម​សម្លឹង​ចំនុច​ខ្មៅ​ចំ​​កណ្តាល​នោះ​ ដោយ​មិន​ព្រិច​ភ្នែក​អោយ​សោះណា។

ជឿទេថា អ្នក​អាច​អោយ​រូប​ខាង​ក្រោម​នេះ​​រត់​​​លឿន​​​ជាង​មុន

សូម​ធ្វើការ​សាក​ល្បង​ជាមួយ​គ្នា​ដូច​ត​ទៅ​នេះ​ ៖ ជា​ដំបូង​សូម​រង​ចាំ​អោយ​រូប​ភាពខាង​ក្រោម​​វា load ចូល​ចប់​សព្វ​គ្រប់​សិន (អាស្រ័យ​តាម​ល្បឿន​អិនធើណិត​របស់​អ្នក)​ ។ រូបភាព​ខាង​ក្រោម​គឺ​ជា​ប្រ​ភេទ​រូប GIF Animate ឬ​រូប​ភាព​មាន​ចលនា។ ចំណុច​ទាំង​អស់​ដែល​រត់​នៅក្នុង​រូប​ភាព​នេះ​ ហាក់​កំពុង​តែ​រត់​មក​ខាង​មុខ​យ៉ាង​លឿន តើ​ជឿ​ទេ​ថា​អ្ន​ក​អាច​រូប​ខាង​ក្រោម​នេះ​រត់​​លឿន​​ជាង​មុន?

វិធី​គឺ​ងាយ​ទេ ដោ​យ​គ្រាន់តែ​ដាក់​ដៃ​របស់​អ្នក​អោយ​ចំ​កណ្តាល​នៃ​រូប​ភាព (ដូចឧទាហរណ៍​ក្នុង​រូប​នៅ​ខាង​ឆ្វេង​ស្រាប់) នោះចល​នា​ចំនុច​ទាំង​អស់​នោះ​នឹង​​លឿន​​ជាង​មុន ហើយ​​បើ​យើង​យក​ដៃ​ចេញ ឬ​យក​ដៃ​​​ដាក់​នៅ​ខាង​គែម​នៃ​រូប នោះ​វានឹង​រត់​ក្នុង​ល្បឿន​យឺត​វិញ។

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: