រឿងនិទានខ្មែរ

​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងដើមកំណើតរន្ទះ

កាល ពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយឈ្មោះ មេខលា ។ អ្នកទាំងពីរបាននៅបម្រើមហាឫសីដ៏មានរិទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថា ។ បិសាច និងនាងមេខលាបានខំរៀនប្រណាំងប្រជែងគ្នាដើម្បីបំពេញចិត្តគ្រូរៀង ខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៃក្រៃលែងដូចគ្នា ។ តាបសក៏ស្រឡាញ់អ្នកទាំងពីរនោះស្មើគ្នា ។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើអ្នកណាមួយប៉ិនប្រសប់ជាងគេ ។ ទើបលោកនិយាយទៅកាន់សិស្សថា “បើអ្នកណា យកកែវមួយមានទឹកសន្សើមពេញមកឲ្យខ្ញុំបាន នោះខ្ញុំនឹងធ្វើទឹកនោះឲ្យក្លាយទៅជាកែវមនោហរា ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វី ឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់” ។
រាមាសូរ ក៏យកកែវមួយទៅត្រងទឹកសន្សើមដែលទើនៅស្លឹកឈើ និងស្មៅផ្សេងៗ ។ វាបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានផលល្អសោះ ។
ចំណែកឯនាងមេខលា ដែលជាស្រីគិតវែងឆ្ងាយក៏រើសយកបណ្ដូលឈើមួយយ៉ាងទន់ស្ពោតៗ ហើយយកទៅដាក់ផ្ដិតលើទឹកសន្សើម ដែលដក់នៅលើស្លឹកឈើ និងនៅលើស្មៅ ទាល់តែដុំឈើនៅជក់ទឹកពេញទាំងអស់ ។ បន្ទាប់មកនាងមេខលាបានយកដុំឈើនៅទៅច្របាច់ទឹកដាក់ក្នុងកែវ ។ អាស្រ័យដោយហេតុដូច្នេះ នាងក៏រកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស ។ ហេតុដូច្នេះ បានជានាងអារក្ខទេវីត្រូវបានតាបសសម្គាល់ថា ប៉ិនប្រសប់ជាងបិសាច ។
តាបសជប់ទឹកសន្សើមនោះឲ្យកើតទៅជាកែវ ហើយប្រគលទៅឲ្យនាងមេខលាដោយប្រាប់ថា “កែវនេះមានគុណភាពខ្លាំងណាស់ បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើង នោះមួយរំពេច សេចក្ដីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាម មួយទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះ កាត់អាកាសកប់ពពកជ្រកអាចម៍ជន្លេនទៅកាន់កន្លែងណាក៏បានទាំងអស់” ។
នាងអារក្ខទេវី ក៏ទទួលយកកែវនោះមកលើគ្រវីឡើងលើ ស្រាប់តែហៅវឹងទៅលើមេឃតម្រងទៅមហាសាគរ ។
ចំណែកឯរាមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរ ក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយយកទៅថ្វាយមហាឫសីៗ ពោលថា “ចៅឯងយករបស់នេះមកយឹតយូរពេក ហួសពេលតាត្រូវការ ឥឡូវតាបានឲ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តា អាចជប់វត្ថុបែបនេះបានតែមួយដងទេ” ។
កាលបើបានឮមហាតាបសថាដូច្នេះ រាមាសូរក៏កើតសេចក្ដីទោមនស្សពន់ប្រមាណ ហើយក៏ស្រែកយំអណ្ដើកអណ្ដកយ៉ាងខ្លាំង ។
ដើម្បីលួងចិត្តបិសាច តាបសក៏ប្រាប់ថា “ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឲ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅឈ្លោះដណ្ដើមយកកែវពីនាងអារក្ខទេវីមេខលាបាន នាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាស ដើម្បីមុជទឹកភ្លៀងដែលមានភ្លៀងម្ដងៗ ចូរអ្នកចោលពូថៅនេះទៅលើវា វានឹងបោះចោលកែវដ៏មានតម្លៃនោះ ប៉ុន្តែនៅពេលប្រយុទ្ធគ្នានោះ ចៅឯងឃើញវាលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាម មុននឹងចោលពូថៅទៅលើវា” ។
កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្ដើមកែវមនោហរា ប៉ុន្តែកាលបើបានឃើញនាងកាលណា នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែងខ្ពស់ ។
កាលបើក្រឡេកឃើញពន្លឺចាំង នៃកែវមានសិល្ប៍ភ្លាម បិសាចក៏បិទភ្នែកវាជិតរួចគ្រវែងអាវុធវាទៅ ។
អាវុធនោះ ក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាទេ ។
ចាប់តាំងពីពេលនោះមក ទើបនៅពេលមានភ្លៀងផ្គរគេឃើញចាំងពន្លឺកែវហើយឮសូរសម្លេងយ៉ាងខ្លាំងនៃអាវុធនោះ ។
អាស្រ័យហេតុនេះហើយ បានជាក្នុងភាសាខ្មែរយើងឲ្យឈ្មោះដុំថ្មទាំងឡាយណា ដែលឃើញមានរាងដូចផ្លែពូថៅ ឬចបកាប់ក្បាលស្រួច ឬដូចកាំបិតថា “កាំរន្ទះ” ហើយសន្មតរបស់ទាំងនេះថា ជាព្រួញរបស់យក្សបាញ់ នៅលើមេឃធ្លាក់មកដី ។

រឿងឆ្កែមើលឃើញខ្មោច

ជាហេតុភេទស្រុកខ្ញុំបាទធ្លាប់បានឮម្តាយនិងឪពុកគាត់និទាន ប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬព្រុសនៅពេលកណ្តាលអាធ្រាតស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះពុំសូវមានមនុស្សកុះករក្នុងពេលយប់ ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេ ត្បិតខ្មោចបីសាចវាដើររាតត្បាតធ្វើមនុស្សឱ្យឈឺចាប់ សឹងតែគ្រប់ៗគ្នា ព្រោះឆ្កែមើលឃើញខ្មោច។ ដំណើរចាស់ៗថា ឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថា ៖
យូរយារណាស់មកហើយ មានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទូលមួយដែលមានព្រៃស៊ុបទ្រុប គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន។ លុះដល់ទន្ទឹមព្រៃមានខ្មោចស្រែកហៅគាត់ថា ៖ ពូៗផ្តាំទៅប្រាប់ប្រពន្ធខ្ញុំឱ្យមកផង។
បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ គាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖
– ប្រពន្ធឯងនៅឯណា ?
ខ្មោចឆ្លើយវិញថា ៖
– ប្រពន្ធខ្ញុំ នៅឯផ្ទះលៀងអារក្សឯណោះ !
បុរសឮហើយសួរទៅវិញថា ៖
– ចុះឯងឱ្យអញប្រាប់ម៉េចបាន? បើអញមើលប្រពន្ធឯងមិនឃើញនោះ !
ក្នុងពេលនោះខ្មោចក៏ឱ្យប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់។ ខ្មោចឱ្យប្រទាលនោះទៅ ហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផង។ បុរសនោះ កាលបើបានប្រទាលប្រហាងនោះហើយ មើលឃើញខ្មោចនៅពេញតែព្រៃ គាត់ចេះតែដើរទៅៗគ្មានភិតភ័យខ្លាចអ្វីឡើយ។ គាត់ដើរតម្រង់ទៅរកផ្ទះដែលគេលៀងអារក្ស លុះដល់ផ្ទះនោះ គាត់ឃើញខ្មោចស្រីៗកំពុងស៊ីពែសំណែន ដែលគេសែននៅពោរពេញជាច្រើនគ្នាណាស់។ បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្តាំមក ហើយបោយដៃហៅចំពីមុខនិយាយថា ៖
– ប្តីហងឱ្យទៅឱ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ !
ខ្មោចនឹកឆ្ងល់ណាស់ ម៉េចក៏បុរសនេះមើលឃើញអញ ទើបដើរសំដៅហើយសួរថា ៖
– ចុះអ្នកឯង ម៉េចក៏មើលអញឃើញ?
បុរសនោះក៏បង្ហាញប្រទាលប្រហាងហើយឆ្លើយថា ៖
– នេះប្រទាលដែលប្តីហងឱ្យអញ បានអញមើលឃើញ។
ខ្មោចនោះគ្រាន់តែឃើញប្រទាលភ្លាម ស្ទុះទៅដណ្តើមយក ប៉ុន្តែបុរសពុំព្រមឱ្យក៏មានការប្រវាយប្រតប់គ្នា ដណ្តើមប្រទាលប្រហោងនោះ។ បុរសចេះតែស្រែកហៅឱ្យគេឯងជួយ ប៉ុន្តែអ្នកណាក៏មើលទៅមិនឃើញជាប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត។ លុះប្រវាយប្រតប់អស់មួយសន្ទុះធំ បុរសក៏រសាយដៃរបូតប្រទាលនោះពីដៃទៅ។ ខ្មោចស្ទុះប្រុងមករើសយក តែពេលនោះឆ្កែឃើញភ្លាមស្ទុះភ្លែតមកត្របាក់លេបចូលទៅក្នុងពោះ បាត់ទៅ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ។
ដោយសារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ។ មួយវិញទៀតមានមនុស្សច្រើនណាស់ ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហាង ដើម្បីយកមកប្រើការស័ក្តិសិទ្ធផ្សេងៗ៕

រឿងចៅសុក្រចៅសៅរ៍

កាលពីព្រេងនាយមានមានបុរស2នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា។ បួសយូរបន្តិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា “បើអ្នកណាក្រត្រូវ ជួយគ្នា ” ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ល្ងង់ខ្លៅក្រលំបាកហើយប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយហើយ ក្រលំបាកដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយ ថា “ត្រូវឯងតាមពាក្យអញ” ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្តារ មឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធីដែលមានសហាយនឹងនាងប៉ិចជាប្រពន្ធ ចៅសៅរ៍ឃើញចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្តារមឈូសមួយ ក៏យកមកដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្តាលផ្លូវអាធ្រាតចៅសុក្រ និង ចៅសៅរ៍មកផ្ទះវិញ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅ ប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច នាងប៉ិចឲ្យសហាយចូលដេកក្នុងក្តារមឈូស ហើយទៅ បើកទ្វារឲ្យចៅសុក្រ ចៅសៅរ៍ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា “ដូចមេ្តចបានជាវិលមកវិញ”។ ចៅសៅរ៍ប្រាប់ថា “ចៅសុក្រឈឺក្បាលហៅវិលមកវិញ”។ ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឲ្យដណ្តាំបាយស៊ី ស៊ីបាយរួចហើយ ដោយចៅ សុក្រដឹងថា សហាយនាងប៉ិចដេកក្នុងក្តារមឈូស ក៏ប្រាប់ទៅចៅសៅរ៍ថា “រកផ្តៅចងក្តារមឈូសទុកក្រែងចោរលួច ” ចៅសៅរ៍ក៏យកផ្តៅមកចងក្តារមឈូសទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្តៅទៅចងរួចស្រេច ហើយយកដែកគោល បោះថែមទៀត។ ឯចៅសៅរ៍ពុំដឹងថា ប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់។ លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឲ្យទៅទិញឥវ៉ាន់ ហើយនាងប៉ិចហួសទៅប្រាប់សេដ្ធីថា “ឲ្យឪពុកម្តាយចាំទិញមឈូស ត្បិតកូនសេដ្ធីនៅ ដេកនឹង្ត ប្តីខ្ញុំមកទាន់វារត់ទៅដេកក្នុងមឈូស ឥឡូវនេះប្តីខ្ញុំ សែងយកមកព្រឹកនេះហើយ។ ” ប្រាប់ហើយនាងប៊ិច ក៏ត្រឡប់ទៅផ្ទះវិញ ចៅសុក្រនិងចៅសៅរ៍ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់។ សេដ្ធីឲ្យខ្ញុំមួយនាក់ចាំមើល ផ្លូវផ្តាំថា “បើឃើញអ្នកណាសែងក្តារមឈូសមកលក់ឲ្យរត់ទៅហៅយើង”។ ចៅសុក្រនិងចៅសៅរ៍សែងក្តារមឈូស ទៅដល់ផ្ទះសេដ្ធី ស្រែកពពាយនាយថា “អ្នកណាទិញក្តារមឈូសទេ?”។ សេដ្ធីឭសួរថា “លក់តមៃ្លប៉ុន្មាន?”។ ចៅសុក្រប្រាប់ថា “ឲ្យចាក់ប្រាក់ពីដីឡើងស្មើនឹងមឈូស”។ សេដ្ធីសុំតមៃ្ល ចៅសុក្រមិនព្រម។ សេដ្ធីក៏ប្រើខ្ញុំកំដរ ឲ្យទៅ យកប្រាក់មកចាក់ស្មើនឹងមឈូស ហើយចៅសុក្រនិងចៅសៅរ៍យកប្រាក់ទៅផ្ទះចែកគ្នា។ សេដ្ធីគាស់មឈូសយកកូន ចេញ ក្រោយមកចៅសៅរ៍ យកនាងប៉ិចធ្វើប្រពន្ធដូចដដែលវិញ។

​​ រឿងស្រីក្ងោកមាស

ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា <> តែមិនដូច្នោះ បុរសនោះ បានយកស្រីទាំង៤នាក់នោះជាប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេច ទៅរកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណី បាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។ ពេលនឹងបរិភោគបុរសនោះ បានយកប្រពន្ធទាំង៤និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក្ស និយាយថា <> ។
ក្រោយពីនោះ ដល់បាត់ក្ងោក ស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះ ។ នាងស្រីប្ដីលែង និងនាងស្រីសៅកែ និយាយទៅនាងក្រមុំ និងនាងប្ដីស្លាប់ថា <> ។ ស្រីក្រមុំនិងស្រីប្ដីស្លាប់អង្វរទៅវិញថា <> ។ ស្រីសៅកែ និងស្រីប្ដីលែងថា <> ថាហើយ ស្រីទាំងពីរនាក់នោះ ប្ដឹងអ្នកប៉ាវគងតាមដំណើរថា <> គ្រាន់តែឮដូច្នោះភ្លាម ពួកអ្នកប៉ាវគង ក៏ចាប់យកបុរសនោះ ទៅថ្វាយស្ដេចទូលតាមដំណើរ ។ ស្ដេចឲ្យនាំបុរសនោះទៅពិឃាត , លុះទៅដល់មាត់ទ្វារវាំង អ្នកចាំទ្វារ ពុំព្រមបើកទ្វារ សួរថា <> ហើយបាននិយាយរឿងមួយប្រាប់អ្នកនាំថា :
កាលនោះមានសេដ្ឋីម្នាក់ ចិញ្ចឹមឆ្កែ៥០០, វេលាយប់មួយ មានចោរជីកឧម្មង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះ ហើយចូលទៅក្នុងឧម្មង្គវិញទាំងអស់ ។ ឆ្កែរបស់សេដ្ឋីដឹង បាននាំគ្នាវាទៅខាំចោរក្នុងឧម្មង្គនោះ ស្លាប់ទាំងអស់ , លុះព្រឹកឡើងមហាសេដ្ឋី ឃើញបាត់ទ្រព្យសម្បត្តិដូច្នោះ នឹកខឹងនឹងឆ្កែថា <> ។ ស្ដេចទ្រង់ឲ្យទៅយកក្ងោកនោះមកវិញ ហើយទ្រង់លើកលែងទោសបុរសនោះ ។ ឯស្រីទាំងពីរនាក់ដែលប្ដឹងពីបុរសជាប្ដី ជាសម្លាញ់ក្ងោកនោះ ត្រូវបុរសជាប្ដីនោះ លែងចោលទៅ។

​​ រឿងអ្នកតាកងជុំ នៅភូមិកុមាររាជ ស្រុកបាទី ខេត្ដតាកែវ

ក្នុងអតីតកាលយូរអង្វែងហើយនោះ មានបុរសម្នាក់ឈ្មោះ កង ប្រពន្ឋឈ្មោះ ជុំ ។ អ្នកទាំងពីរនេះតាំងពីភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាកវេទនាជាទីបំផុត នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាងណាស់ដោយនឹកថា ម្ដេចក៏គេរកស៊ីចេះតែមានទៅៗ ឯខ្លួនឯងម្ដេចក៏ចេះតែក្រ? គិតដូច្នេះហើយ ក៏បបួលប្ដីប្រពន្ឋរត់ចេញពីស្រុកទៅព្រៃ ធ្វើចម្ការ ដាំដំណាំគ្រប់បែបនៅទីមួយឆ្ងាយពីគេ។ នៅកន្លែងនោះគេសង់ខ្ទមតូចមួយ គ្រាន់នឹងជ្រកនៅបណ្ដោះអាសន្នប៉ុណ្ណោះ។ លុះយូរៗទៅ ឈ្មោះនាងជុំ ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះរើផ្ទះរបស់ខ្លួនពីកន្លែងចាស់ យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះកង និងនាងជុំ ទាំងពីរនាក់នេះ ជាមនុស្សសុចរិតទៀងត្រង់ មានធម៌សប្បុរសសង្គ្រោះដល់អ្នកកំសត់ អត់ឃ្លានឯទៀតណាស់ ហៅគេឯងឱ្យមកនៅជាមួយផងក៏មាន។ មិនយូរប៉ុន្មាន អ្នកទាំងពីរបានក្លាយទៅជាអ្នកមានស្ដុកស្ដម្ភមាំមួនជាងគេ មានបរិវារក៏ច្រើន។ ចំណែកអ្នកដែលក្រខ្សត់ឯទៀតៗក៏តែងតែចូលទៅខ្ចីបុល ស្រូវអង្ករប្រាក់កាស អំពីឈ្មោះកង នាងជុំ គ្រប់គ្នាតែអ្នកទាំងពីរនេះតាំងពីទៅនៅទីកន្លែងនោះ បានធ្វើកន្លែងមួយសម្រាប់អុជទៀនធូបបូជា ដាក់នំចំណីសែនជាធម្មតារៀងរាល់ថ្ងៃ ។
អ្នកជិតខាងឃើញអ្នកទាំងពីរធ្វើដូច្នោះ ក៏នាំគ្នាធ្វើតាម លុះអ្នកទាំងពីរចាស់ជរាស្លាប់បាត់ទៅ អ្នកស្រុកនៅឯក្រោយក៏នាំគ្នាបូជាកន្លែងនោះជាប់រហូតមក។ កន្លែងនោះដើមឡើយគេហៅថា ចម្ការ តាកង យាយជុំ លុះដល់មកខាងក្រោយក៏ក្លាយទៅជាហៅថា អ្នកតាកងជុំ រហូតមកដល់សព្វថ្ងៃនេះ ។
មានកូនប្រុសតាកងយាយជុំម្នាក់ឈ្មោះ ឈុំ ជាអ្នកកាន់កាប់ថែរក្សាអ្នកតាកងជុំនេះ តែមិនបានជាប់ទេ គ្រាន់តែបាំងម្ដងៗ ក្នុងពេលដែលគ្រូឈុំត្រូវទៅព្យាបាលជម្ងឺឱ្យបានដឹងជាមុនថា ជម្ងឺនេះមើលបាន ជម្ងឺនេះមើលមិនបានតែប៉ុណ្ណោះ ។
សព្វថ្ងៃនេះ អ្នកស្រុកតែងតែគោរពបូជា។ កាលបើស្រុកមិនស្រួលដោយមានជម្ងឺរាតត្បាត គេបបួលគ្នាធ្វើបុណ្យកំសាន្ដស្រុក សុំឱ្យបានសេចក្ដីសុខសប្បាយ មាននិមន្ដព្រះសង្ឃ៨អង្គមកឆាន់ សូត្រធម៌ដារ មានធម៌កុសលាជាដើម ហើយមានរៀបធ្វើរទេះសេះ-គោ-ក្របី-ដំរី ដោយដើមចេកផ្ទុកដោយចំណីគ្រប់មុខក្នុងនោះ បញ្ជូនទៅដើម្បីឱ្យបានសេចក្ដីសុខសប្បាយ។ កាលបើធ្វើបុណ្យរួចកាលណា ក៏ឃើញស័ក្ដិ៏សិទ្ឋិប្រាកដមែន។
ម្យ៉ាងទៀត បើដល់ខែពិសាខហើយ មិនមានភ្លៀង អ្នកស្រុកបបួលគ្នាធ្វើបុណ្យបួងសួងសុំទឹកភ្លៀង ដូចរៀបរាប់ខាងក្រោមនេះ ។
ពីល្ងាចនិមន្ដព្រះសង្ឃ៤អង្គ សូត្រធម៌ប្រែអាកាស មានសូត្រធម៌ជ័យន្ដោជាដើម រៀងធ្វើរាជវិតិព័ទ្ឋជុំវិញ ឱ្យលោកគង់ខាងក្នុង ពួកឧបាសក ឧបាសិកានៅខាងក្រៅ មានបាត្រ៤គ្រប់លោកទាំង៤អង្គ ទឹកអប់ដាក់គ្រប់បាត្រទាំង៤ ឱ្យលោកសូត្រធម៌បាចទឹកគ្រប់ទិសទាំង៤ គេធ្វើពិធីនេះនៅចំពោះមុខអ្នកតា លុះព្រឹកឡើង ទើបនិមន្ដព្រះសង្ឃច្រើនអង្គ (មិនមានកំណាត់) គឺបើលោកក្នុងវត្ដមានប៉ុន្មាន គេនិមន្ដទាំងអស់ទៅកន្លែងអ្នកតា មានអាចារ្យ៣នាក់រៀបស្លាធម៌១គូ ចម្អាប១ស្ពក បង្អែម១ថាសដាក់ចំពោះមុខអ្នកតា ហើយនាំំគ្នាយកបាយមករាប់បាត្រនិមន្ដព្រះសង្ឃសូត្រធម៌ កុសលា ជាដើម រួចប្រគេនព្រះសង្ឃឆាន់អាចារ្យនាំគ្នាអុជទៀនធូបបួងសួងសុំ ទឹកភ្លៀង ហើយចាប់ចម្អាប និងបង្អែមគ្រប់មុខយកមកថ្វាយអ្នកតា។ ឯអាស្រមអ្នកតានោះ មានទំហំ២ម.បួនជ្រុង សសរឈើ ប្រក់ក្បឿង មានរានហាលខាងមុខ១ម, មានដើមឈើធំៗខ្ពស់ៗពីខាងត្បូង ខាងកើត ខាងជើង និងខាងលិច មានភ្នំមួយឈ្មោះភ្នំទទា បានជាហៅថាភ្នំទទា ពីព្រោះភ្នំនោះសម្បូរដោយសត្វទទា ព្រានទាក់សត្វតែងតែមកទាក់នៅភ្នំនោះ បានជាប់ឈ្មោះថា ភ្នំទទាៗ រហូតមកដល់សព្វថ្ងៃនេះ ។
នៅលើភ្នំនោះមានវត្ដមួយហៅថា វត្ដភ្នំទទាដែរ មានព្រះសង្ឃជាច្រើនអង្គគង់នៅរៀនសូត្រធម៌វិន័យមានរៀបធ្វើ ជាជណ្ដើរ ដោយបេតុងអាមេពីជើងភ្នំរហូតដល់កំពូលភ្នំ។ ឯភ្នំនោះមានកំពស់ប្រហែល ១០០ ម. ។

​ រឿងប្រវត្ដិតាព្រហ្ម

យើងតែងតែលឺសូរឈ្មោះតាព្រហ្មជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយចំនួន ក៏មាន ឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។ តាមពិត តាព្រហ្មនេះ មិនមែនជាព្រះអាទិទេព នៅក្នុងព្រហ្មញ្ញសាសនានោះទេ នៅក្នុងពង្សាវតារខ្មែរយើងអាចកត់សំគាល់ឃើញមាន តួអង្គតាព្រហ្មដល់ទៅពីរ មួយគឺតាព្រហ្មណ៍ រឺ អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា និង មួយទៀតគឺ តាព្រហ្មឈ្មួញគោ ដែលជាព្រះមហាក្សត្រក្នុងសម័យក្រោយ។

នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដនគរបាជ័យ នៅខេត្ដកំពុងចាម
គេមាននិយាយចែងចងមកថា បុរសម្នាក់ឈ្មោះព្រហ្ម ជាកូនស្ដេចក្រាញ់ ក្រោយដែលបានបែកចេញអំពីអូវពុកម្ដាយ
ទៅរៀនសូត្រស្រុកចិន អស់រយពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុកកំនើតវិញ បានមកស្រលាញ់
រៀបការរួមរស់នៅជាមួយ និងម្ដាយបង្កើត។

អំពីអង្គព្រហ្ម
កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំនើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិ
ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី ។ ចៅហ្វាយខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ ដំនាក់ថ្វាយព្រះអង្គ នៅជាប់មាត់ទន្លេបាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋប្រុសស្រី ក្មេងចា
ស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គ ក្នុងចំនោមនោះ នាងពៅ បុត្រីមហាសេដ្ឋី ក៏បានធ្វើ
ដំនើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោមលោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសង
អិតរុញរា។ ចំនែកសេដ្ឋីជាអូវពុកម្ដាយ កាលបើយល់ឃើញជាក់ច្បាស់ថា ស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំ របស់ខ្លួនហើយ មានសេចក្ដីរីករាយសោមនស្សអិតអុបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហា
ក្សត្រ ទុកអោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបានរស់នៅជាមួយនាងពៅ អស់ជា
ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌។ ថ្ងៃមួយ ព្រះអង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិត អាសូរដល់មាតាបិតាក្មេកដែលកាន់តែចាស់ជរា ព្រកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅមហានគរជាមួយទេ ម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមកនូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំនើរ។ មុននឹងចេញដំនើរ ព្រះអង្គបានប្រទានទ្រព្យធនជាច្រើនដល់អូវពុកក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទានហុយទៅអោយ ទុកជាចំនងដៃ និងភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹងត្រូវប្រសូត្រ។

ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង
ពង្សាវតារសំដេចវាំងជួនមួយតែប៉ុណ្ណោះ រីអែពង្សាវតារអែទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុ
ចនេះទេ។

ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុងគ្នាទេ។ អែកសារនិមួយៗ សុទ្ធ
តែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសំដេចវាំងជួនបានបញ្ជាក់ថា ព្រះកេតុមាលា និង ព្រះនាងពិនសុវណ្ណបាន
បុត្រច្បងមួយឈ្មោះ ទេវង្សកុមារ អង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះកេតុមាលា ជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំម្សាញ់។

កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាងពៅ ដើម្បីសុំធ្វើដំនើរទៅព្រះម
ហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ព្រមទៅតាមបំនងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេ
តុមាលាទុកប្រគល់អោយកូន សំរាប់ធ្វើជាសាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយ
បង្គំលាម្ដាយស្រេចហើយកាលណា អង្គព្រហ្ម, ដោយមានអ្នកបំរើ ៩នាក់ហែហមអមដំនើរផង នាំគ្នាជិះសេះ ធ្វើដំនើរ
សំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់បិតា ហើយរៀបរាប់គ្រប់អស់ហេតុ
ផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសន្ដាប់តាមដំនើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដី
មន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួកសេនា អាមាត្យរៀបចំសា
ងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសំដេចវាំងជួន គឺប្រាសាទ
អង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំនែកអែអង្គព្រហ្មវិញ ជាមួយនិងបងព្រះ
ទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ អិតបីហ៊ានធ្វេសប្រហែសឡើយ។

ថ្ងៃមួយ, ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និង ព្រះទេវេស សុទ្ធតែមាន
ម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅសប្បាយរីករាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់
ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុមគ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រហ្ម ជាព្រះវង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្មនិងមានអោកាសវេលា ថែរទាំទំនុកបំរុងម្ដាយផង គឺនៅឆ្នាំមមី
ក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។

អង្គព្រហ្ម, បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយត្រជាក់ត្រជុំ។ ព្រះអង្គបានកសាង
សង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាងត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិច ព្រះអង្គ បានសាងប្រាសាទមួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺ នាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរពបូជា។ រហូត
មកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្ម បានក្លាយឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយ ប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។

ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេងនិទានដែលគេធ្លាប់បានកត់ត្រា
ទុកមកដែរ។ រឿងព្រេងនិទាននេះបានដំនាលថា កាលនោះ, ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដ ទន្លេបាទី។ នៅទីនោះ មាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខចិត្ដយកមក ធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរ ព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់និងនាងខ្មៅ នាងខ្មៅ មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជាមួយនិង ព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។

ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាម ដងមាត់ទន្លេបាទី, ព្រះអង្គបានជួបនិងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥតខ្ចោះ នឹង រកនារីអែណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិព័ទ្ធស្នេហាមួយរំពេច អិតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់អោយចាស់ទុំចូលស្ដីដន្ដឹង ស្នើសុំរៀបចំអភិសេកជាមួយនាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។

ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ, ស្នេហារវាងព្រះព្រហ្មកុមារ និង នាងពៅមិនមាន
បានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ្ឌមួយដែលកំនត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គព្រហ្ម និង ក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយ អោយហើយ ក្នុងរយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។

ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោតធ្វើអោយមើពីចំងាយ
ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែង
សង់ប្រាសាទតទៅទៀត។ ចំនែកខាងនាងពៅវិញ គេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះហើយ ដែលចាស់ៗតែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជា
យើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្ម នៅគរពាសវាលពាសកាល គឺមានតែប្រាសាទយាយពៅទេ
ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយត្រឹមត្រូវ។

​​ រឿងរាជសីហ៍ស្រលាញ់មេគោ

មានសត្វរាជសីហ៍មួយដើរទៅឃើញមេគោរបស់នាយគោបាលម្នាក់ ក៏មានចិត្តប្រតិព័ទ្ធស្រលាញ់ស្នេហា ចូលទៅសេពកាមដោយមេគោរួចហើយក៏ចូលព្រៃ ។
អាការរាជសីហ៍សេពនឹងមេគោនោះ មិនតែម្ដងឡើយ សឹងចលទៅសេពសព្វៗថ្ងៃ ឯមេគោទាំងឡាយ តាំងតែពីរាជសីហ៍ចូលកាល់រឿយៗមក ក៏ស្គាំងស្គមទ្រមមាឌ ហើយទាំងមានក្ដីភិតភ័យខ្លាចរាជសីហ៍នោះផង ឯទឹកដោះសោតក៏ចេញមិនបរិបូណ៍ដូចអំពីមុនៗឡើយ ។
នាយគោបាល កាលបើបានឃើញរាជសីហ៍ចូលកា់មេគោទាំងឡាយរបស់ខ្លួន តែសព្វៗថ្ងៃដរាបដល់មេគោទាំងឡាយស្គាំងស្គមទ្រមមាឌ នឹងរឹតយកទឹកដោះពុំសូវបាន ដូចកាលមុនៗដូច្នេះ ក៏នាំសេចក្ដីនុះ ទៅជម្រាបដល់មហាសេដ្ឋី ជានាយធំ ឲ្យជ្រាបហេតុសព្វប្រការ មហាសេដ្ឋីក៏ប្រាប់ឲ្យនាយគោបាលប្រកបថ្នាំពិសពុល យកទៅលាបគូថលាបរោមនៃមេគោទាំងឡាយនោះ ដើម្បីបំពុលរាជសីហ៍ក្នុងកាលដែលវាមកលិទរោមលិទគូថមេគោនោះឯង ។
ឯនាយគោបាលក៏ចេញមកស្លថ្នាំពិស បានហើយក៏នាំទៅលាបកាយនៃមេគោ តាមពាក្យមហាសេដ្ឋីបង្គាប់នោះឯង ។
ឯរាជសីហ៍នោះលុះពេលព្រឹកឡើង ក៏ចូលទៅក្នុងហ្វូងគោ ដល់ហើយក៏ទៅប្រលោមស្នេហា តាំងលិទកាយលិទគូថនៃមេគោនោះឯង លុះពាល់ត្រូវថ្នាំពិសនោះកាលណា ក៏កើតពុលដាលផ្សព្វផ្សាយប្រកាច់ដួលចុះ ដល់នូវមរណកាលកណ្ដាលហ្វូងគោនោះហោង ។
សីហ៍អើយសីហោ ស្លាប់ព្រោះគូថគោ ដោយឥតប្រាជ្ញា គិតស្វែងតែកាម កើតញ៉ាមស្នេហា មិនពិចារណា ឲ្យយល់ខុសត្រូវ ។ ខ្លួនជាសត្វព្រៃ ជាតិគោទីទៃ ខុសពូជពង្សផៅ គួរឬទៅធ្វើ អំពើជម្រៅ លិទគោពាល់ត្រូវ ថ្នាំពិសពុលក្ស័យ

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: