ទូរសព្ទស័ព្ទដៃ

ពាន​រង្វាន់​ទូរសព្ទ​ល្អ​ជាង​គេ​ប្រ​ចាំ​ឆ្នាំ​បាន​ទៅ​លើ…?


អ្នក​គាំទ្រ iPhone អាច​មាន​អារម្មណ៍​ច្រណែន​នឹង Galaxy S II ហើយ​នា​ពេល​នេះ ដោយ​សារ​តែ​ទូរសព្ទ​របស់​ Samsung មួយ​នេះ​ បាន​ក្លាយ​ជា​ទូរសព្ទ​smartphone ល្អ​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ​។

Samsung Galaxy S II បានឈ្នះ​ពាន​រង្វាន់​ធំ​ពីរ​នៅ Mobile World Congress ‘s Global Mobile Awards គឺ​ពាន​រង្វាន់ Best Smartphone of 2011 (សម្រាប់ Galaxy S II) និងពាន​រង្វាន់ Device Manufacturer of The Year។

គួរ​រំលឹក​ផង​ដែរ​ថា ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំមុន គឺ​ជា​របស់ iPhone 4 ប៉ុន្ដែ​ iPhone ថ្មី​គឺ iPhone 4S មិន​អាច​រក្សា​ពាន​រង្វាន់​នេះ​បាន​ម្ដង​ទៀត​បាន​ទេ ទោះ​បី​ជា​លក់​បាន​ច្រើន​លើស​លប់​ក៏​ដោយ​។

Samsung បាន​បង្កើន​ភាព​ខ្លាំង​ដល់​កំពូល​កាល​ពី​ត្រីមាស​ទី​បី​នៃ​ឆ្នៃ ២០១១ ដោយ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ smartphone ធំ​ជាង​គេ​បំផុត​។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ លោក​ប្រធាន​ផ្នែក​ទូរសព្ទ​របស់ Samsung គឺ​លោក JK Shin បាន​ទទួល​ស្គាល់​​នូវ​ពាន​រង្វាន់​នេះ ហើយ​បាន​និយាយ​ថា ក្រុមហ៊ុនមាន​ភាព​រីក​រាយ​ខ្លាំង​ក្រោយ​ពី​ទទួល​កិត្ដិយស​ពី GSMA។ លោក JK Shin បាន​បញ្ជាក់​ថា ក្រុមហ៊ុន​បាន​លក់​ smartphone បាន ៩៧លាន​គ្រឿង​ក្នុង​ឆ្នាំ ២០១១។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​២០១០​ HTC បាន​ឈ្នះ​ពាន​រង្វាន់ Device Manufacturer of the Year ប៉ុន្ដែ​នៅ​ឆ្នាំ២០១១ HTC បាន​ធ្លាក់​ខ្លួន​យ៉ាង​ខ្លាំង​។

Samsung Galaxy S III ចេញ​ខែ​ក្រោយ​!


ទូរសព្ទ​ស៊េរី​ថ្មី​របស់ Samsung ដែល​គេ​កំពុង​ទន្ទឹង​រង់​ចាំ គឺ Galaxy S III នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ខែ​មេសា​ខាង​មុខ​នេះ​ហើយ នៅ​ក្នុង​ចក្រភព​អង់គ្លេស ខណៈ​ដែល​ប្រទេស​ផ្សេង​ទៀត​ នឹង​ចេញ​នៅ​តាម​ក្រោយ​។

Galaxy S III នឹង​ឡើង​មក​ជំនួស Galaxy S II ដែល​ជា smartphone ដែលពេញ​និយម​ និង​ឈរ​នៅ​លេខ​មួយ​ក្នុង​ចំណោមទូរសព្ទ Android ទាំង​អស់​។ ZDNet របស់​កូរ៉េ និង​ទីភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​របស់ Samsung បាន​បញ្ជាក់​ថា ទូរសព្ទ​នេះ​នឹង​ចេញ​នៅ​ខែ​មេសាខាង​មុខ​នេះ​ហើយ​។

យ៉ាង​ណាមិញ ទម្រង់ និង​រូប​រាង​នៃ​ទូរសព្ទ Galaxy S III នេះ នៅ​មិនទាន់​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​នោះ​ទេ ប៉ុន្ដែ​បើ​យោង​តាមប្លុកប​ច្ចេកវិទ្យា Boy Genius បាន​បញ្ជាក់​ថា ទូរសព្ទ​ថ្មី​នេះ​នឹង​មាន quad-core processor ១,៥ghz, មាន​ resolution 1080p, ទំហំ​អេក្រង់ ៤,៨អ៊ីញ, RAM ២ជីហ្កាបៃ, កាមេរ៉ា​ខាង​មុខ ២មេហ្កាភិចស៊ែល និង​កាមេរ៉ា​ខាង​ក្រោយ ៨មេហ្កាភិចស៊ែល។ ​ប្លុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​ទៀត​ថា​ Galaxy S III នឹង​ដំណើរ​ការ​ដោយ Android 4.0។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ មានពាក្យ​ចចាម​អារាម​ជា​ច្រើន​ បាន​លើក​ឡើង​ថា Samsung នឹង​បញ្ចេញ Galaxy S III ក្នុង​ពិព័ណ​ទូរសព្ទ​ពិភពលោក MWC នៅ​ទីក្រុង​បាសេឡូណា​ ប្រទេស​អេស្ប៉ាញ​កាល​ពី​សប្ដាហ៍​មុន ប៉ុន្ដែ​ធាតុ​ពិត​គឺ​មិន​ដូច​ពាក្យ​ចចាម​អារាម​ទាំង​នោះ​ឡើយ​។ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ Samsung បាន​ចេញនូវ​សេចក្ដីថ្លែង​ការណ៍​ខ្លី​មួយ ដែល​មាន​ន័យ​ថា Samsung នឹង​រៀប​ចំ​កម្មវិធី​ដាច់​ដោយ​ឡែក​មួយ​សម្រាប់​ចេញ​នូវ Galaxy S III នៅ​ក្នុង​ពាក់​កណ្ដាល​ទីមួយ​នៃ​ឆ្នាំ ២០១២។

កាល​ពី​សប្ដាហ៍​មុន ពោល​គឺ​ក្នុង​ពិព័ណ WMC ក្រុមហ៊ុន Samsung បាន​បញ្ចេញ​នូវ Galaxy Note ថ្មី ដែល​​មាន​ទំហំ​ប៉ុន​ tablet គឺ Galaxy Note 10.1 (ទំហំ ១០,១អ៊ីញ)។

iPad 3 នឹង​ចេញ​ថ្ងៃ៧ ខែ​មិនា?


យោង​តាម​លិខិត​អញ្ជើញ​របស់ Apple បាន​ធ្វើ​ឲ្យ​គេ​រំពឹង​ថា iPad 3 នឹង​ចេញ​នៅ​ថ្ងៃ៧ ខែ​មិនា​ខាង​មុខ​នេះ នៅ​ក្នុង​ព្រឹត្តការណ៍​ពិសេស​មួយ​នៅ​សាន់​ហ្វ្រាន់​ស៊ីស្កូ។ ក្នុង​ការ​អញ្ជើញ​នោះ Apple បាន​សរសេរ​ថា ក្រុមហ៊ុន​នឹង​មាន​អ្វី​បង្ហាញ​ជា​ពិសេស​ដែល​គ្រប់​ៗ​គ្នា​គួរ​តែ​មើល។ ក្នុង​នោះ​ដែរ លិខិត​អញ្ជើញ​នោះ ក៏​មាន​​រូប​អេក្រង់​ iPad ផង​ដែរ​។

iPad ថ្មីនេះ ក៏​នឹង​ត្រូវ​គេ​រំពឹង​ថា​មាន​ អេក្រង់ resolution Full HD ខ្ពស់​ជាង​មុន។ ចំណែកឯ​តម្លៃ​វិញ​ត្រូវ​បាន​​ Mac Rumors លើក​ឡើង​ថា​វា​នឹង​មាន​តម្លៃ​ថ្លៃ​ជាង iPad 2 ប៉ុន្ដែ​មិន​ថ្លៃ​ជាង​ខ្លាំង​នោះ​ទេ​។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី tablet ថ្មី​នេះ នឹង​មិនមានរូប​រាង​ប្លែក​ពី​ iPad 2 នោះ​ទេ ពោល​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា ប្រៀប​ដូច iPhone 4S និង iPhone 4 ដែរ​។

ចំពោះ​ល្បឿន​វិញ ត្រូ​វ​បាន​ប្លុក​បច្ចេកវិទ្យា iMore រាយការណ៍​ថា នឹង​លឿន​ជាង​ iPad 2 ដោយ​សារ​តែវា​ quad-core Apple A6 chip ។

អ្នក​វិភាគ​ជំនាញម្នាក់​ឈ្មោះ Ezra Gotheil បាន​និយាយ​​កាល​ពី​សប្ដាហ៍​មុនថា ការ​ចេញ​លក់នៅ​ខែ​មីនា គឺ​ជា​ពាក្យ​ចចាម​អារាម​ដែល​ប្រាកដ​ជា​ក្លាយ​ទៅ​ជា​ពិត​។ លោក​ក៏​បាន​បញ្ជាក់​ថា​វានឹង​មាន អេក្រង់​ resolution ខ្ពស់​ជាង​មុន​ផង​ដែរ​ ដែល​នឹង​បង្ក​លក្ខណៈងាយ​ស្រួលក្នុង​ការ​មើល​វីដេអូ។

ចង់​ដឹង​ថា​ ពាក្យ​ចចាម​អារាមលើក​នេះ ពិត​ឬ​មិន​ពិត​នោះ មាន​តែ​ចាំ​មើល​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី ៧ ខែ​មីនាខាង​មុខ។ ខ្មែរសារិកា នឹង​ពាំ​នាំ​នូវ​ព័ត៌មាន​ថ្មី​បន្ថែម​ទៀត​ ប្រសិន​បើ​មាន​អ្វី​ប្រែ​ប្រួល​។

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: