កុំព្យូទ័រ

Sony បញ្ចេញ​ tablet អេក្រង់​២​នៅ​អាមេរិក

ពាក្យ​ចាស់​ពោល​ថា ពីរ​តែង​តែ​ល្អ​ជាង​មួយ ដូច្នេះ​ហើយ​បាន​ជា​ Sony បាន​ផលិត​ tablet ដែលមាន​អេក្រង់​ពីរ​។ Sony Tablet P គឺ​ជា​ tablet ដែល​មាន​អេក្រង់​ពីរ អត់​បត់​បាន មាន​តម្លៃ​ ៣៩៩ដុល្លារ​ (កិច្ច​សន្យា​ពីរ​ឆ្នាំ​ជាមួយ AT&T) និង​ចេញ​លក់​នៅ​ថ្ងៃ​ទី ៤ ខែ​មិនា។

អេក្រង់​នីមួយ​ៗ​របស់ tablet នេះ​មាន​ទំហំ ៥,៥អ៊ីញ និង​ដំណើរ​ការ​ដោយ Android Honeycomb ដែល​ជា​ version ពិសេស​របស់ Android។ លោក​អ្នក​នឹង​អាច​មើល​វីដេអូ​ក្នុង​អេក្រង់​ម្ខាង និង​ប្រើ​អេក្រង់​ម្ខាង​ទៀត​ជា​ remote control ឬ​ក៏អាន​អ៊ីម៊ែល​នៅ​អេក្រង់​ម្ខាង​ និងប្រើ keyboard ម្ខាង​ទៀត សម្រាប់​ keyboard ប្រើ​ប្រាស់​អ្វី​ផ្សេង​ទៀត​ ឬ​ក៏​អាច​បត់​វា​ប្រើ​អេក្រង់​តែ​មួ​យ​ក៏​បាន​។

តាម​ពិត​ទៅ Tablet P របស់ Sony នេះ បាន​ដាក់​លក់នៅ​ចក្រភព​អង់គ្លេស​តាំង​តែ​ពីរ​បី​ខែ​មុន​ម្លេះ ប៉ុន្ដែ​ទើប​តែ​ទៅ​ដល់​អាមេរិក​នា​ពេល​នេះ និនបន្ត​ទៅ​ប្រទេស​ដទៃ​នៅ​ពេល​ក្រោយ​។

Sony Tablet P មាន​ RAM ១ជីហ្កាបៃ និង​មាន​ទំហំ​ផ្ទុក ៣២ជីហ្កាបៃ ខណៈ​ដែលអេក្រង់ ៥,៥អ៊ីញ​ទាំង​ពីរ មាន resolution 1024×480។ ទម្ងន់​នៃ tablet រាង​ចម្លែក​នេះ គឺ ០,៨២ផោន ដែល​អាច​ដាក់ក្នុង​ហោប៉ៅ​បាន​យ៉ាង​ស្រួល​។ កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​គឺ ៥មេហ្កាភិច​ស៊ែល និង​កាមេរា ខាង​មុខ ០,៣មេហ្កាភិចស៊ែល​។

ទោះបី​ជា​យ៉ាង​ណា​ក្ដី tablet ថ្មី​នេះ នឹង​មាន​អាយុ​កាល​ថ្ម តែ ៧ម៉ោង​ប៉ុណ្ណោះ តិច​ជាង iPad 2 (១០ម៉ោង) និង Galaxy Tab 10.1 (៩ម៉ោង)។

យល់ដឹងខ្លះៗពីបច្ចេកវិទ្យាណាណូ (Nano Technology)

ណាណូ ( Nano) ជារង្វាស់​ដែល​មាន​ខ្នាត​ស្មើនឹង​ ​១នៃ​មួយកោត​ ឬ ១០-៩ នៃ​រង្វាស់​អ្វី​មួយ ។ ឧទាហរណ៏ ១ណាណូក្រាម​​=១x១០-៩​ក្រាម​ ឬ ១ណាណូម៉ែត្រ=១x១០-៩ម៉ែត្រ ។

ដូច្នេះ​បច្ចេកវិទ្យា​ណាណូ​ជា​បច្ចេកវិទ្យា​ដែល​ផ្តោត​សំខាន់​ទៅលើ​របស់​តូចៗ ។

​ភាពដើម​នៃ​បច្ចេកវិទ្យា​ណាណូ​គ្រាន់តែ​ជា​ប្រលោមលោក​ប្រឌិត​ផ្នែក​វិទ្យាសាស្រ្ត​តែប៉ុណ្ណោះ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន​វា​បាន​ក្លាយ​ទៅ​ជា​វិទ្យាសាស្រ្ត​ដ៏​ពិត​ប្រាកដ មួយ។

បច្ចេកវិទ្យា​ណាណូ​ផ្តោត​សំខាន់​ទៅលើរបស់​តូចៗ ប៉ុន្តែ​វា​មិនចាំបាច់​តូចជាងអាតូម ឬ ម៉ូលេគុលឡើយ ។ ទោះបីជាយ៉ាងនេះក្តី​បច្ចេកវិទ្យា​ណាណូ​នៅតែមាន​ទំហំ​តូច​ដែល​យើង​មិនអាច​មើលឃើញ​នឹង​ភ្នែក​ទទេ​បានឡើយ ។

នៅពេល​រូបធាតុ​មួយ​មាន​ទំហំ​ណាណូ​គេអោយ​​ឈ្មោះ​ថា រូបធាតុណាណូ ។

ជាទូទៅ​រូបធាតុ​ណាណូ​អាច​កើត​ឡើង​តាមពីរវិធី ៖

វិធីទី១: ការ​ផលិត​រូបធាតុ​ណាណូ​តាមរយៈ​ឧស្សាហកម្ម​នៅក្នុង​រោងចក្រ ។

វិធីទី២: រូបធាតុ​ណាណូ​បង្កើត​ឡើង​ដោយ​ភាវៈរស់ ។ ភាគច្រើន​នៃ​ដំនើរការ​របស់​ភាវៈរស់​ត្រូវបាន​ប្រព្រឹត្ត​ឡើង​ក្នុង​ខ្នាតណាណូ ។ ឧទាហរណ៍ ប្រូតេអ៊ីន​មួយ​ប្រភេទ​ដូចជា អេម៉ូគ្លោប៊ីន (Hemoglobin) ដែល​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​សរសៃ​ឈាម​នៃ​រាងកាយ​មនុស្ស​មាន​ទំហំ​អង្កត់ផ្ចិត ៥ ណាណូម៉ែត្រ ។

មូលហេតុ​ដែល​គេ​បង្កើត​បច្ចេកវិទ្យា​ណាណូ​ព្រោះថា រូបធាតុតូចៗ​ជាច្រើន​បានបង្ហាញ​ពី​ភាពមិនប្រក្រតី​ និង សារៈប្រយោជន៍​នៃ​លក្ខណៈ​របស់វា​ជាច្រើន​នៅពេល​ដែល​មាន​ទំហំ​កាន់​តែតូច ។

និយមន័យរបស់វិទ្យាសាស្រ្តណាណូ និង វិស្វកម្មណាណូ៖

កិច្ចការ​ដែល​អ្នក​ស្រាវជ្រាវ​ព្យាយាម​យល់​ពី​មូលដ្ឋានគ្រឹះ​នៃ​លក្ខណៈ​​រូបធាតុ​ដែល​ពឹងផ្អែក​ទៅលើ​ទំហំ​ហៅថា វិទ្យាសាស្រ្តណាណូ ។

រីឯ​វិស្វកម្ម​ណាណូ​គឺជា​កិច្ចការដែលផ្តោត​សំខាន់​​ដោយ​​ធ្វើយ៉ាងណា​ដើម្បី​ប្រើប្រាស់​បច្ចេកវិទ្យា​ណាណូ​នេះ​ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

នៅពេល​អនាគត​បច្ចេកវិទ្យា​ណាណូ​នឹង​ផ្តល់សារៈប្រយោជន៍​ដល់​វិស័យជាច្រើន​ដូចជា​ កសិកម្ម បរិស្ថាន វិទ្យាសាស្រ្ត ថ្នាំពេទ្យ ។ល។ ឧទាហរណ៍ សម្ភារៈ​ប្រើប្រាស់​នឹង​កាន់​តែ​តូច​ប៉ុន្តែ​មាន​គុណភាព​ និង​ប្រសិទ្ធភាពកាន់​តែខ្ពស់ ។

អ្នកវិទ្យាសាស្រ្ត​សង្ឃឹមថា​បច្ចេកវិទ្យាណាណូ​នឹងផ្លាស់​ប្តូរ​ពិភពលោក​ទៅកាន់​ភាព​ល្អប្រសើរ ប៉ុន្តែ​ទន្ទឹមនឹងគ្នានេះដែរ​គេ​ក៏​មិនបានភ្លេចដែរ​ពីការ​សិក្សា​នៃ​ផលវិបាក​របស់វា ៕

ដកស្រង់ និង​ កែរសម្រួលពី​ http://inventors.about.com/od/nstartinventions/a/Nanotechnology.htm

តើធ្វើយ៉ាងម៉េចទើបពាក្យសម្ងាត់(Password) មានសុវត្ថិភាពខ្ពស់?

មាន​ពាក្យសម្ងាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់​គឺជា​ប្រការ​ដែល​យើង​គួរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ដើម្បី​ចៀសវាងពី​ការ​លួចគណនីនានារបស់​អ្នកពី​ពពួក​Hacker។ អ្នកគួរ​តែ​មាន​ពាក្យសម្ងាត់​ដែល​អ្នក​ដ៏ទៃ​ពិ​បាក​នឹង​ធ្វើការ​ស្មាន ឬ​ទាយ​ដឹង។ មាន​គណនី​របស់​អ្នក​ប្រើប្រាស់​ជាច្រើន ដូចជា​នៅ​ក្នុង​ក្រុម​ហ៊ុន Yahoo Facebook Hotmail Gmail ដែល​ត្រូវ​បាន​ពពួកHacker ធ្វើការបំបែកបានដោយ​សារពាក្យសម្ងាត់​នៃ​គណនី​ទាំង​នោះ ជាពាក្យសម្ងាត់​ដែល​ខ្លី​និង​ងាយ​ស្រួល​ស្មាន។ អ្នក​ប្រាកដជាដឹង​ហើយ​ថា នៅ​ពេល​ដែលពពួកHacker ទាំង​នោះ​អាច​បំបែក​គណនី​របស់​អ្នក​ហើយ​នោះ ពួក​គេ​នឹង​មិន​យក​វា​មក​ប្រើ​ប្រាស់​ក្នុង​ផ្លូវ​ល្អ​នោះ​ឡើយ។ឧទាហរណ៍ ប្រសិន​បើអ្នក​មាន​គណនីណាមួយ​ដែល​មាន​ពត៌មានទាក់ទងទៅ​នឹង​ធនាគារ និង​កាត​ឥណទាន(Credit Card) ហើយពាក្យសម្ងាត់​​គណនី​នោះត្រូវ​បាន​ពពួកHacker បំបែក​បាន អ្នក​អាច​នឹង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់ពី​ការលួច​លុយ​ពី​ធនគារ និង​កាត​ឥណទាន​នោះ។ ដូចនេះ ការដែល​មាន​ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព គឺជា​កត្តា​ចាំបាច់មួយនៅ​ក្នុង​ពិភព​អ៊ិនធឺណិត និង​កុំព្យូទ័រ។

តើធ្វើយ៉ាងម៉េច​ដើម្បី​ច្បាស់​ថា​ ពាក្យសម្ងាត់​របស់​អ្នក​មាន​សុវត្ថិភាព?

ពាក្យសម្ងាត់​ដែល​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ខ្ពស់ ដរាប​ណា​ពាក្យ​សម្ងាត់​នោះ ៖

– ​មាន​តិច​បំផុត​អក្សរ​៨​តួរ( បើសិន​ជា​អាច ត្រូវ​មាន​១៤​តួរ​អក្សរ​ទើប​ល្អ)

-មានតួរ​អក្សរ​ពិសេសដូចជា៖ %^^$#*&^*

-ពាក្យសម្ងាត់នោះ​ត្រូវ​មាន​រួម​បញ្ចូល​ជាមួយ​នឹង​លេខ

– ​មិន​ត្រូវ​មាន​ពាក្យ​មួយ​ចំនួន​ដែល​គេ​ងាយ​ស្រួល​ស្មាន​ដឹង​ដូចជា ១២៣ ថ្ងៃ​កំណើត​របស់​អ្នក ឈ្មោះ​របស់​អ្នក ឬ​ក៏ពាក្យ​ទាំងឡាយ​ណា​ដែល​អាច​រក​ឃើញ​នៅក្នុង​វិចនានុក្រម។

-គួរ​មាន​ការឆ្លាស់​គ្នា​រវាង​តួរអក្សរ​តូច​និងធំ។ ឧទាហរណ aBsA

តើធ្វើយ៉ាងម៉េចទើបអាច​បង្កើតបាន​ពាក្យសម្ងាត់​ដែល​មាន​សុវត្ថិភាព និង​ងាយ​ស្រួល​ចាំ?

វា​មិនមែន​ជារឿង​ពិបាកនោះ​ដើម្បី​បង្កើតបាន​ពាក្យសម្ងាត់​ដែល​ងាយ​ស្រួល​ចងចាំ​នោះ។ នៅ​ពេល​ដែល​មាន​ពាក្យ​សម្ងាត់​ដែល​ពិបាក​នឹងធ្វើ​ការ​ទាយ​ និង​បំបែក​នោះ ឱកាស​ដែល​គណនី​របស់​អ្នក​ត្រូវ​បាន​គេ​លួច​នោះ​គឺ​មាន​តិច​បំផុត។ ដូចនេះ ដើម្បី​កុំ​អោយ​ហួស​ពេល អ្នក​គួរ​តែ​បង្កើត​ពាក្យសម្ងាត់មួយ​ដែល​ខ្លាំង ពោល​គឺ​គ្មាន​អ្នក​ណាអាច​ទាយ​ដឹង ឬ​ស្មាន​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែនាំ​ខ្លះ​ដើម្បី​បង្កើត​បាន​ពាក្យ​សម្ងាត់​ដែល​ខ្លាំង និង​ងាយ​ស្រួល​ចាំ៖

១- ដាក់​បញ្ចូល​សញ្ញាពិសេស​នៅ​មុខគេបង្អស់​នៃ​ពាក្យ​សម្ងាត់​របស់​អ្នក(!@#$%*)

២- បន្ទាប់​ពី​សញ្ញាពិសេស​នោះ អ្នក​អាច​ដាក់​នូវ​ពាក្យ​ណាដែលអ្នកចូល​ចិត្ត ដូចជា​ក្រុម​ដែលអ្នកចូល​ចិត្ត ឈ្មោះ​ទីកន្លែងដែល​អ្នកចូលចិត្ត ឬ​ក៏ ឈ្មោះ​គ្រូដែល​អ្នកចូល​ចិត្ត ។ល។

៣- សម្រាប់​ពាក្យ​ដែល​អ្នក​ចូល​ចិត្ត ២តួរ​អក្សរ​ ដំបូង អ្នកអាច​សរសេរជាអក្សរ​ធំ និង​អក្សរ​នៅ​សល់​ទាំង​ប៉ុន្មានគឺ​តួរអក្សរ​តូច។ ឧទាហរណ៍៖ ANgkor

៤- បន្ទាប់​ពី​នោះ អ្នក​អាចដាក់នូវ​លេខ​ណាដែល​អ្នក​ចូលចិត្ត

៥- ជាចុង​ក្រោយអ្នក​អាច​ដាក់​នូវ​សញ្ញានានានៅ​ចុង​បញ្ចប់​នៃ​ពាក្យសម្ងាត់​របស់​អ្នក។

ឧទាហរណ៍៖

$Manutd21011952%

@Ratanakiri56941965#

#Angkor24511989@

ខាងលើនេះ​គឺគ្រាន់​តែ​ជា​គន្លឹះខ្លះៗ​ប៉ុណ្ណោះ។ អ្នកអាច​ធ្វើ​ទៅតាម​វិធី​ណា​ដែល​អ្នកគិតថា​ល្អសម្រាប់​អ្នក។ បើសិនជាអាច អ្នកគួរ​តែ​ប្តូរ​នូវ​ពាក្យ​សម្ងាត់​របស់​អ្នករាល់ ប៉ុន្មាន​ខែ​ម្តង។

កាត់បន្ថយការប្រើប្រាស់អគ្គិសនីរបស់កុំព្យូទ័រអ្នកជាមួយ​នឹងGranola

ការកាត់​បន្ថយ​ការប្រើប្រាស់​អគ្គិសនី​របស់​កុំព្យូទ័រ​នោះ​គឺមិនមែន​ជា​ការ​ងារ​ដ៏​​ពិបាក​នោះ​ទេ ហើយវា​មាន​វិធីជា​ច្រើន ​​ដែលអ្នក​អាច​អនុវត្ត​ដើម្បី​សម្រេចការងារ​នេះបាន។ ការ​ធ្វើដូចនេះ​ មិន​ត្រឹម​តែ​ធ្វើអោយ​អ្នក​ចំនេញ​ថវិការ​ប៉ុណ្ណោះ​ទេ ប៉ុន្តែអ្នក​ក៏​បាន​ចូល​រួម​ចំនែក​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​សារធាតុ​កាបូន​ឌីអុកស៊ីត​ទៅ​ក្នុង​បរិយាកាស​ផង​ដែរ។ វិធី​ដែល​ខ្ញុំ​នឹង​លើក​យក​មកនៅ​​ថ្ងៃ​នេះ គឺ​ជា​វិធីមួយដែល​ងាយ​ស្រួលជាទី​បំផុត។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​ដើម្បីកាត់​បន្ថយ​ការ​ប្រើប្រាស់​អគ្គិសនីរ​របស់​កុំព្យូទ័ ​អ្នកនោះ គឺ​គ្រាន់​តែ​តម្លើង​កម្មវិធីមួយ​ដែល​ខ្ញុំ​នឹង​ប្រាប់បន្តិចទៀត​នេះ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​គឺជាការ​ស្រេច ហើយ​កម្មវិធី​នេះ​និង​ធ្វើអ្វីៗ​គ្រប់​យ៉ាង​អោយ​អ្នក។ តើវាងាយ​ស្រួលដូច​ដែរ​បាន​លើកឡើងមែន​ឬ? អ្នក​ប្រហែល​ជា​មិន​ជឿទេ ប៉ុន្តែ​វា​គឺជា​ការ​ពិត។

Granola គឺ​ជា​កម្មវិធី​ ​ដ៏ល្អ​មួយដែលជួយឲ្យ​អ្នក​សន្សំ​សំចៃ​ការ​ប្រើប្រាស់​អគ្គិសនី​របស់​កុំព្យូទ័រ​ បាន​ពី​១០-៣៥%បើ​ទោះ​បីជាកុំព្យូទ័រ​របស់​អ្នក​ស្ថិតក្នុង​សភាព​រវល់​យ៉ាង​ណាក៏ដោយ។ វា​ជា​កម្មវិធីដែល​ឥតគិតថ្លៃ​ដ៏ល្អតែមួយគត់​ ដែល​ជួយ​អោយ​អ្នក​កាត់បន្ថយការចំណាយទៅលើវិក័្កយប័ត្រអគ្គិសនីប្រចាំខែ។ មិនតែប៉ុណ្ណោះ ប្រើសិនបើអ្នកប្រើប្រាស់កម្មវិធី​នេះ អ្នក​ក៏បានចូលរួម​ចំនែក​កាត់បន្ថយការ​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ដែល​ជា​ភ្នាក់​ងារ​បង្កអោយមាន​ការ​ប្រែប្រួលនៃបរិយាកាស​របស់​ផែនដី​យើង​នេះ។ Granola គឺជា​កម្មវិធី​ដែល​ងាយ​ស្រួល​ប្រើ និងត្រូវ​ការ​តិចជាង​៥នាទីក្នុងតម្លើងនៅ​លើម៉ាស៊ីនកុំព្យូទ័រ។

តើអ្នក​ចង់​សន្សំ​សំចៃ​ថវិការ​ដែរឬទេ? ចូលទៅកាន់​គេហទំព័រ ​http://grano.la/software/index.php ដើម្បីធ្វើការ​ទាញ​យក​កម្មវិធី​នេះ​ដោយ​ឥតគិត​ថ្លៃ។

ទាញ​យក​ឯកសារ​បាន​កាន់​តែ​លឿន​ជា​ងមុន​ជាមួយ​នឹ​ង Free Download Manager

Free Download Manager(FDM) គឺ​ជា​កម្មវិធី​ជួយ​បង្កើនល្បឿន​ការ​ទាញ​យក​ឯកសារ​នានា​ពី​ប្រព័ន្ធ​អ៊ិនធឺណិត។ វាជា​កម្មវិធី​ដែល​ងាយស្រួលប្រើ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​មិន​តែ​ប៉ុណ្ណោះ​វា​គឺជាកម្មវិធី​ប្រភេទ​កូដ​បើក​ចំហរ​ ដែល​មាន​ន័យ​ថា​អ្នក​អាច​ទាញ​យក​វាប្រើបាន​ ដោយ​សេរី។

FDM នឹង​ជួយ​អ្នក​អោយ​ទាញ​យក​ឯកសារនានាបាន​រហ័ស​ជាង​មុន ដោយ​ធ្វើការ​បំបែកឯកសារ​ទាំងនោះ​ទៅ​ជា​បំនែក​តូចៗ​ ដែល​កត្តា​នេះ​ជួយជំរុញ​អោយ​ការ​ទាញ​យក​ឯកសារ​ប្រព្រឹត្តទៅបាន​កាន់​តែ​ប្រសើរ។ កម្មវិធី​នេះ​អាច​ជួយ​អោយ​អ្នក​ទាញ​យក​ឯកសារ​បានលឿន​ជាងធម្មតា​រហូត​ដល់​ទៅ​៦០០​ដង ឬ​ច្រើនជាង​នេះ បើ​យោង​តាម​ការ​បញ្ចាក់​ពី​គេហទំព័រ​របស់​កម្មវិធី​នេះ។ មិន​តែ​ប៉ុណ្ណោះ FDM ក៏​អនុញ្ញាត្តិ​អោយ​អ្នក​ធ្វើការ​ទាញ​យក​ គេហទំព័រ​ទាំងមូល​បានផងដែរ​តាម​រយៈ HTTP HTTPS និង FTP។ ក្រៅ​ពី​សមត្ថភាព​ដែល​បាន​រៀបរាប់​ដូច​ខាង​លើ​នេះ អ្នក​ក៏អាច​ធ្វើការ​ទាញ​យកនូវ​វីដេអូពី​គេហទំព័រ​ល្បីៗ ​ដូច​ជា​ Youtube Google Video Dailymtion Myspace ជាដើមតាម​រយៈ FDM នេះ និង​អាច​ធ្វើ​ការ​បម្លែង​វីដេអូទាំង​នោះ ទៅ​ជា​ទំរង់ផ្សេងដូច​ជា​ .avi .mp4 និង​ទម្រង់​ផ្សេងៗទៀត ឬ​ក៏អាច​រក្សារ​ទម្រង់​ដើម​ដែល​ជា​ប្រភេទ​ .flv។

ដូចនេះ​ កម្មវិធីFDM គឺជា​ជម្រើស​ដ៏ល្អ​មួយ​សម្រាប់អ្នក​ដែល​ចូលចិត្ត​ទាញ​យក​ឯកសារ​ផ្សេងៗពី​អ៊ិនធឺណិត ដោយ​សារកម្មវិធី​នេះ​គឺកម្មវិធី​កូដ​បើក​ចំហ​ដែល​អនុញ្ញាត្តិ​អោយ​អ្នកប្រើប្រាស់ដោយ​ឥតគិតថ្លៃ។ ​អ្នក​អាច​ទាញ​យក​វាបាន​តាមរយៈ​តំណភ្ជាប់៖ http://www.freedownloadmanager.org/download.htm

តើកន្លែង​ធ្វើការ​របស់​ Facebook ស្អាត​ប៉ុនណា


តើប្រិយមិត្តធ្លាប់ឆ្ងល់ទេថា Facebook ដែលជាក្រុមហ៊ុនបណ្តាញសង្គមយក្ស មានសមាជិករហូតដល់ជាង ៨០០លាននាក់នោះមានការិយាល័យស្អាតប៉ុនណា គួរអោយចង់ធ្វើការប៉ុនណាដែរទៅ។ សូមមើលរូបភាពខាងក្រោមនេះ ប្រិយមិត្តនឹងបានភ្លឺភ្នែកមិនខាន៖

Advertisements
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: